សហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយស្តីពីការវាយប្រហារតាមអាកាសនៅលើជនភៀសខ្លួននៅប្រទេសលីប៊ី
(VOVWORLD) - សហគមន៍អន្តរជាតិបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះការវាយប្រហារទៅលើទីជ្រកអាស្រ័យបណ្តោះអាសន្នរបស់ជនភៀសខ្លួននៅប្រទេសលីប៊ីមួយថ្ងៃមុននោះ ដែលធ្វើឱ្យមនុស្សយ៉ាងតិច ៤៤ នាក់ស្លាប់ និងជាង ១៣០ នាក់រងរបួសធ្ងន់។
ការផ្ទេរសាកសពរបស់ជនរងគ្រោះនៅកន្លែងកើតហេតុទៅកាន់មជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ន Tajoura នៅខាងក្រៅរដ្ឋធានី Tripoli លីប៊ី នាថ្ងៃទី ៣ខែកក្កដា (រូបថត AFP /TTXVN) |
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារនេះគឺជាបទឧក្រិដ្ឋសង្រ្គាម ព្រមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ចំពោះការវាយប្រហារតាមអាកាស តម្រង់ទៅលើទីជ្រកអាស្រ័យបណ្តោះអាសន្ន Tajoura ជាយក្រុង Tripoli នៃប្រទេសលីប៊ី។ លោករូបនេះបានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់នៅក្នុងប្រទេសលីប៊ី មានកាតព្វកិច្ចគោរពតាមច្បាប់មនុស្សធម៌អន្ដរជាតិ ហើយគួរតែចាត់វិធានការបង្ការក្នុងករណីណាមួយទាំងអស់ ដើម្បីកាត់បន្ថយហានិភ័យលើប្រជាជនស៊ីវិល។
ក្នុងពេលជាមួយគ្នានោះ អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) និងឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ក៏បានជំរុញឱ្យមានការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីនាំជនដែលអនុវត្តការវាយប្រហារនេះទៅជំនុំជំរះ។ លោកក៏បានជំរុញឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសឧក្រិដ្ឋកម្មនេះ និងប្រតិបត្តិតាមច្បាប់សម្រាប់ជនរងគ្រោះ ជាពិសេសជនអន្តោប្រវេសន៍អាហ្វ្រិកផងដែរ៕