សហគមន៍អន្តរជាតិប្រឆាំងជំទាស់ការដែលសហរដ្ឋអាមេរិក​បានដាក់​បញ្ជូល​គុយបាទៅក្នុងបញ្ជីបណ្ដាប្រទេស ដែលជួយឧបត្ថម្ភភេរវកម្មឡើងវិញ

(VOVWORLD) - បន្ទាប់ពីរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដាក់បញ្ចូលគុយបាទៅក្នុងបញ្ជីបណ្ដាប្រទេស ដែលជួយឧបត្ថម្ភភេរវកម្មឡើងវិញនោះ ប្រទេស និងអង្គការអន្តរជាតិជាច្រើនបានប្រឆាំងជំទាស់ និងថ្កោលទោសចំពោះសេចក្តីសំរេចនេះ។
សហគមន៍អន្តរជាតិប្រឆាំងជំទាស់ការដែលសហរដ្ឋអាមេរិក​បានដាក់​បញ្ជូល​គុយបាទៅក្នុងបញ្ជីបណ្ដាប្រទេស ដែលជួយឧបត្ថម្ភភេរវកម្មឡើងវិញ - ảnh 1បុរសម្នាក់ដើរនៅមុខអាគារក្រសួងមហាផ្ទៃគុយបា (រូបថត៖ ADALBERTO ROQUE / AFP)

ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ១២ ខែមករាសម្ព័ន្ធភាព Bolivar សម្រាប់បណ្ដាប្រជាជាតិទ្វីបអាមេរិក - កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់បណ្ដាប្រជាជាតិ (ALBA-TCP) បានថ្កោលទោសចំពោះសេចក្ដីសម្រេចចិត្ត “ផ្ដាច់ការ” និងអយុត្តិធម៌របស់អាមេរិកចំពោះគុយបា។ ALBA-TCP បានសង្កត់ធ្ងន់ថា អំពើរនេះបានរំលោភបំពានទៅលើ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយជាការប្រមាថចំពោះបណ្ដាប្រជាជាតិនៅលើពិភពលោក។ ក្នុងពេលនេះ ក្រសួងការបរទេសចិន និងអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Said Khatibzadeh ក៏បានរិះគន់ចំពោះសេចក្ដីសម្រេចិត្តពោលខាងលើរបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ