សហគមន៍អន្តរជាតិប្រឆាំងជំទាស់ស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួច

សហគមន៍អន្តរជាតិប្រឆាំងជំទាស់ស.ប.បកូរ៉េបាញ់បង្ហោះកាំជ្រួច - ảnh 1
រូបភាពនៃការបាញ់បង្ហោះកាំជ្រួចពីនាវាមុជទឹករបស់ស.ប.បកូរ៉េ (រូបថត៖Yonhap)

(VOVworld) - ក្រោយពីស.ប.បកូរ៉េបាញ់សាកល្បងកាំជ្រួចចំនួន៣គ្រាប់នាថ្ងៃ
ទី១៩ កក្កដា អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.បនាថ្ងៃដដែលបានប្រកាសថា
 អគ្គ លេខាធិការអ.ស.បលោក Ban Ki Moon ចាត់ទុកថា សកម្មភាពនេះរបស់
ស.ប.ប កូរ៉េបានបង្កការព្រួយបារម្ភដ៏ជ្រាលជ្រៅនិងជះឥទ្ធិពលទៅលើការខំប្រឹង
ប្រែង សំដៅបន្ធូរស្រាលភាពតានតឹងនៅឧបទ្វីបកូរ៉េ។
នាថ្ងៃដដែល អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងក្លាការបាញ់សាកល្បងកាំជ្រួច
 របស់ស.ប.បកូរ៉េ ដោយចាត់ទុកថា រឿងហេតុនេះក៏ដូចជាការបាញ់សាកល្បងនា
ពេលកន្លងមករបស់ព្យុងយ៉ាងបានរំលោភទៅលើសេចក្ដីសំរេចចិត្តរបស់ក្រុមប្រឹក្សា
សន្តិសុខអ.ស.បស្ដីអំពីកម្មវិធីកាំជ្រួចរបស់ព្យុងយ៉ាង។អ្នកនាំពាក្យសេតវិមានលោក
 Josh Earnest ប្រកាសថា អំពើបង្ករឿងហេតុនេះគ្រាន់តែធ្វើឲ្យសហ គមន៍អន្តរជាតិ
មានការប្ដេជ្ញាចិត្តថែមទៀតសំដៅតបតទៅនឹងសកម្មភាពត្រូវហាមឃាត់របស់
ស.ប.បកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ