សហគមន៍អន្តរជាតិមានបំណងធានាសេរីភាពសុវត្ថិភាពនាវាចរណ៍អាកាសចរ ណ៍នៅសមុទ្រខាងកើត

(VOVworld)-បន្តថ្ងៃធ្វើការទី២នៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្តីពីសមុទ្រ
ខាងកើតលើកទី៧ នៅវៀតណាម តំណាងចូលរួមបានពិភាគ្សាអំពីរាល់បញ្ហាយុត្តិ
ធម៌ យថាទស្សន៍ដោះស្រាយជំលោះលើសមុទ្រខាងកើតនិងការចរចារឧបមា ដើម្បីស្វែងរកដំណោះស្រាយសម្រាប់បញ្ហាសមុទ្រខាងកើត។

សហគមន៍អន្តរជាតិមានបំណងធានាសេរីភាពសុវត្ថិភាពនាវាចរណ៍អាកាសចរ ណ៍នៅសមុទ្រខាងកើត - ảnh 1
អសង្គតនៅសមុទ្រខាងកើត

        មុននោះ ក្នុងថ្ងៃធ្វើការដំបូងនាថ្ងៃទី២៣វិច្ឆិកា តំណាងចូលរួមបានបង្ហាញ បទអន្តរាគមន៍ចំនួន១៤ និងម​តិជាច្រើនដោយផ្តោតទៅលើការវិភាគស្ថានភាព ពិភពលោកដែលជះឥទ្ធិពលទៅលើជំលោះនៅសមុទ្រខាងកើត និងបំរ៉ែបំរួលនា ពេលថ្មីៗនេះជុំវិញបញ្ហាសមុទ្រខាងកើត។ តំណាងទាំងអស់បានអះអាងថា ប្រ
ទេសនានា សុទ្ធតែមានបំណងធានាសេរីភាពនាវាចរណ៍ អាកាសចរណ៍ឆ្លង តាម
សមុទ្រខាងកើត។ តំណាងមួយចំនួនក៏បានចែករំលែកនូវរាល់ការខំប្រឹងប្រែង ដោះស្រាយជំលោះដោយសន្តិវិធី ក្នុងនោះមានសេចក្តីសម្រេចរបស់អាជ្ញា
កណ្តាលក្នុង ពាក្យបណ្តឹងរវាងហ្វីលីពីននិងចិន។ សម្តែងនូវការព្រួយបារម្ភអំពី សកម្មភាពកែប្រែកោះខុសច្បាប់ដោយទ្រង់ទ្រាយធំ សាងសង់ព្រលានយន្តហោះ  និងដំឡើងសំភារៈយោធារបស់ចិននៅការដ្ឋានសំណង់សិប្បនិម្មិតនៅសមុទ្រខាង
កើត អ្នកប្រាជ្ញទាំងអស់បានអះអាងថា ភាគីនានាត្រូវមានរបៀបទាក់ទងពហុបែប
លើក កំពស់វេទិការសន្តិសុខតំបន់ និងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ