សហគមន៍អន្តរជាតិមានប្រតិកម្មចំពោះការធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
(VOVWORLD) - នាថ្ងៃទី ២០ ខែឧសភា ព័ត៌មានពីអាជ្ញាធរអ៊ីរ៉ង់បានឲ្យដឹងថា ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីរអ៊ីរ៉ង់ លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសរអ៊ីរ៉ង់ លោក Hossein Amirabdollahian បានធ្លាក់កាលពីថ្ងៃទី ១៩ ឧសភា នៅក្នុងតំបន់ភ្នំក្នុងអ័ព្ទក្រាស់ នៅពេលដែលទើបតែបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ Azerbaijan ។
ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ សហគមន៍អន្តរជាតិបានធ្វើសេចក្តីប្រកាសជាច្រើនដោយបង្ហាញពីការគាំទ្រ និងត្រៀមខ្លួនជួយដល់សាធារណរដ្ឋអ៊ីស្លាម។
ក្រសួងការបរទេសរុស្ស៊ី ទួរគី អារ៉ាប៊ីសាអូឌីត កាតា អារ៉ាប់រួម (UAE) និង Azerbaijan បានឲ្យដឹងថា ពួកគេត្រៀមខ្លួនជាស្រេចដើម្បីជួយអ៊ីរ៉ង់ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ ហើយសង្ឃឹមថាមន្ត្រីអ៊ីរ៉ង់នឹងរួចផុតពីគ្រោះថ្នាក់។ ជាពិសេស រុស្ស៊ីបានអះអាងពីការត្រៀមខ្លួនជួយស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។
ប៉ុស្តិ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRINN រាយការណ៍អំពីការធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីរអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN |
ក្នុងពេលជាមួយគ្នានោះ ស្នងការអឺរ៉ុបទទួលបន្ទុកការគ្រប់គ្រងវិបត្តិលោកស្រី Janez Lenarcic បានឲ្យដឹងថា គណៈកម្មាការបានដំណើរការសេវាកម្មផ្កាយរណប ដើម្បីជួយរុករកតាមសំណើរបស់ប្រទេសអ៊ីរ៉ង់។ ក្រសួងការបរទេសអាមេរិកបានប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវព័ត៌មានអំពីឧប្បត្តិហេតុនេះ។
រហូតមកដល់ព្រឹកថ្ងៃទី២០ ឧសភា ព័ត៌មានអំពីជោគវាសនារបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកមេដឹកនាំរូបនេះ ត្រូវចុះចតជាបន្ទាន់នៅតំបន់ក្បែរព្រំដែន Azerbaijan នៅរសៀលថ្ងៃទី ១៩ ឧសភា មិនទាន់ត្រូវបានបញ្ចាក់នៅឡើយទេ៕