សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២

(VOVWORLD) - អ្នកជំនាញសេដ្ឋកិច្ចបរទេសភាគច្រើនសុទ្ធតែមានសុទិដ្ឋិនិយមនៅពេលវាយតម្លៃអំពីយថាទស្សន៍កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ បើទោះបីបរិបទអន្តរជាតិនៅតែមានការលំបាកជាច្រើន រួមទាំងតម្លៃថាមពលហក់ឡើងខ្ពស់។ 
សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២ - ảnh 1ផលិតកម្មឧស្សាហកម្មបានបន្តសន្ទុះកំណើន (រូបថត៖ Bloomberg)

របាយការណ៍ធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចវៀតណាមក្រោមចំណងជើងថា " អប់រំដើម្បីកំណើន" របស់ធនាគារពិភពលោក (WB) ដែលបានប្រកាសនាពេលថ្មីៗនេះ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០២២ នឹងសម្រេចបាន ៧,៥% បើប្រៀបធៀបនឹងកម្រិត ២,១% កាលពីឆ្នាំទៅមិញ។ WB បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចវៀតណាមនៅតែស្ថិតក្នុងដំណាក់កាលស្ដារឡើងវិញ។

កាសែត Business Times របស់សិង្ហបុរីក៏បានដកស្រង់ប្រសាសន៍របស់ក្រុមសេដ្ឋកិច្ចវិទូ ដែលវាយតម្លៃថាខឿនសេដ្ឋកិច្ចវៀតណាមកំពុងស្ថិតក្នុងសន្ទុះស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្នុងឆ្នាំនេះ។ លោក John Paul Lech នាយកផ្នែកវិនិយោគនៃមូលនិធិ Matthew Asia បានចាត់ទុកថា៖ វៀតណាមគឺជាតារាដែលរះឡើងនៃទីផ្សារព្រំដែន។ តាមលោកថា វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារកំណើនដ៏ល្អបំផុតរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ចំណែកឯសេដ្ឋកិច្ចវិទូ Chua Han Teng មកពី DBS ដែលជាធនាគារធំបំផុតរបស់សិង្ហបុរី ក៏មានសុទិដ្ឋិនិយម ដោយចាត់ទុកថា កំណើនGDP របស់វៀតណាមក្នុងឆ្នាំនេះនឹងសម្រេចបាន ៧% ។

ទន្ទឹមនឹងនេះ ធនាគារ HSBC បានចាត់ទុកថាវៀតណាមគឺជាប្រទេសមួយ ដែលសម្រេចបានកំណើនយ៉ាងឆាប់រហ័សបំផុតក្នុងតំបន់នាឆ្នាំ ២០២២។ HSBC បានតម្លើងការព្យាករណ៍កំណើនពេញមួយឆ្នាំឡើង ៦,៩% (ពី ៦,២% និង ៦,៦%) ហើយចាត់ទុកថាល្បឿនកំណើនរបស់វៀតណាមនឹងនាំមុខគេក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ