សហគមន៍អន្តរជាតិសំដែងចំណងសាមគ្គីភាពជាមួយរុស្ស៊ីក្រោយពីករណីបំផ្ទុះនៅស្ថានីយ៍ St Petersburg

សហគមន៍អន្តរជាតិសំដែងចំណងសាមគ្គីភាពជាមួយរុស្ស៊ីក្រោយពីករណីបំផ្ទុះនៅស្ថានីយ៍ St Petersburg - ảnh 1
បុរសម្នាក់ដាក់ផ្ការំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះក្នុងករណីវាយប្រហារភេរវកម្មនៅ St Petersburg (រូបថត៖Reuters)

(VOVworld) - ចំពោះមុខអំពើវាយប្រហារដោយគ្រាប់បែកភេរវកម្មនៅស្ថានីយ៍
រថភ្លើងក្រោមដីនៅទីក្រុង St Petersburg សហព័ន្ធរុស្ស៊ី ដែលបណ្ដាលឲ្យមនុស្សជា
ច្រើននាក់ស្លាប់និងរងរបួសនោះ នាថ្ងៃទី៣ មេសា សហគមន៍អន្តរជាតិបានចែក
រំលែកនិងសំដែងចំណងសាមគ្គីភាពជាមួយប្រជាជនរុស្ស៊ី។ក្នុងសេចក្ដីជូនដំណឹង
សារព័ត៌មានមួយ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានរំលែកទុក្ខជាមួយក្រុមគ្រួសារ
ជនរងគ្រោះ ក៏ដូចជាប្រជាជននិងរដ្ឋាភិបាលរុស្ស៊ី។សមាជិកក្រុមប្រឹក្សាសន្តិសុខ
ទាំង១៥ប្រទេសបានអះអាងថា អ្នកដែលធ្វើឡើងការវាយប្រហារពោលខាងលើ
សុទ្ធតែត្រូវរងការផ្ដន្ទាទោស ព្រមទាំងអំពាវនាវឲ្យប្រទេសនានាសហប្រតិបតិ្តការ
ជាមួយរុស្ស៊ីក្នុងរឿងហេតុនេះផងដែរ។អគ្គលេខាធិការអ.ស.បលោក Antonio
Guterres ក៏បានថ្កោលទោសករណីវាយប្រហារនេះ ព្រមទាំងអះអាងថា មេគំនិត
ឈរនៅពីក្រោយរឿងហេតុនេះនឹងរងការផ្តន្ទាទោស។នាថ្ងៃដដែល តំណាងជាន់
ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិ
សុខលោកស្រី Federica Mogherini ប្រកាសថា រដ្ឋមន្ត្រីការបរទេស នៃប្រទេស
សមាជិក EU ទាំង២៨ ដែលកំពុងជួបចរចារនៅ Luxembourg នោះ បានអះអាងថា
 ទ្វីបអឺរ៉ុបនឹងប្រកៀកស្មាជាមួយរុស្ស៊ី។
ថ្លែងមតិនៅក្នុងសន្និសីទកាសែតនាថ្ងៃដដែល អ្នកនាំពាក្យសេតវិមានលោក
Sean Spicer បានថ្កោលទោសករណីវាយប្រហារនេះ ព្រមទាំងអះអាងថា អាមេរិក
ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភរុស្ស៊ីក្នុងដំណើរការស៊ើបអង្កេត។ប្រធានាធិបតី
អាមេរិកលោក Donald Trump បានហៅករណីវាយប្រហារនេះគឺរឿងគួរឲ្យខ្លាច
ហើយចាត់ទុកថា រឿងគួរឲ្យខ្លាចដូច្នេះកំពុងកើតមានឡើងនៅទូទាំងពិភព
លោក។
សហគមន៍អន្តរជាតិសំដែងចំណងសាមគ្គីភាពជាមួយរុស្ស៊ីក្រោយពីករណីបំផ្ទុះនៅស្ថានីយ៍ St Petersburg - ảnh 2
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

ចំពោះមុខករណីវាយប្រហារដោយគ្រាប់បែកភេរវកម្មនៅទីក្រុង St Petersburg នាថ្ងៃទី៤ មេសា ប្រធានសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Tran Dai Quang បានផ្ញើសារទូរលេខសាកសួរសុខទុក្ខទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។​នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang លើកច្បាស់ថា វៀតណាមថ្កោលទោសដាច់អលង្ការករណីវាយ ប្រហារភេរវកម្មនេះ​ ហើយផ្ញើការរំលែកទុក្ខដ៏ជ្រាលជ្រៅទៅកាន់រដ្ឋាភិបាល ប្រជាជនសហព័ន្ធរុស្ស៊ីនិងក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងជឿជាក់ថា អ្នកដែល បង្កឧក្រិដ្ឋកម្មនេះនឹងត្រូវរងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។លោកស្រី Le Thi Thu Hang ក៏បានឲ្យដឹងថែមទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានព័ត៌មានស្ដី អំពីការដែល មានជនវៀតណាមជាជនរងគ្រោះក្នុងការវាយប្រហារពោលខាងលើ នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ