សហគមន៍អន្តរជាតិសន្យាគាំទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

សហគមន៍អន្តរជាតិសន្យាគាំទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
សហគមន៍អន្តរជាតិសន្យាគាំទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ (VNP)


(VOVworld) - នាថ្ងៃទី៣០ វិច្ឆិកា ក្នុងឱកាសចូលរួមសន្និសីទ COP ២១ នាយក

រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានមានជំនួបសន្ទនាទ្វេភាគីជា

មួយថ្នាក់ដឹកនាំនៃប្រទេសចំនួន២៤រួមមានអង់គ្លេស អាល្លឺម៉ង់ ជប៉ុន កម្ពុជា ថៃ ជាដើម។

នៅជំនួបនេះ លោក Nguyen Tan Dung បានអះអាងនូវគោលនយោបាយមុនក៏

ដូចជាក្រោយរបស់វៀតណាមក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្ត

ការឲ្យកាន់តែជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធិភាពជាមួយបណ្ដាប្រទេស។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ក៏បានស្នើរឲ្យបណ្ដាប្រទេសបន្តជួយឧបត្ថម្ភវៀត

ណាមឲ្យបានយូរអង្វែងនិងជាក់ស្ដែងក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលខាងមុខ។

ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានសន្យាបន្តគាំទ្រ ជួយឧបត្ថម្ភវៀតណាមក្នុងបុព្វ

ហេតុអភិវឌ្ឍន៍ប្រទេសជាតិនិងទប់ទល់ប្រសិទ្ធិភាពនឹងបំរ៉ែបំរួល

អាកាសធាតុ បរិស្ថាន ឆ្ពោះទៅការអនុវត្តន៍ប្រកបដោយជោគជ័យគោលដៅ

អភិវឌ្ឍន៍និរន្តរភាពដល់ឆ្នាំ២០៣០របស់អ.ស.ប។ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស

ក៏បានសំដែងការគាំទ្រចំពោះគោលជំហររបស់វៀតណាមនិងអាស៊ានក្នុងបញ្ហា

សមុទ្រខាងកើតផងដែរ។

នៅខាងក្រៅជំនួបសន្ទនាជាន់ខ្ពស់ក្រោមប្រធានបទ “វៀតណាមរួមដៃជាមួយ

ដៃគូអន្តរជាតិទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុនៅតំបន់ដីសណ្ដរទន្លេ Cuu Long” នារសៀលថ្ងៃទី៣០ វិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយប្រធានធនាគារពិភពលោក (WB) អគ្គនាយក

និងជាប្រធានមូលនិធិបរិស្ថានទូទាំងពិភពលោក និងប្រធានស្ថាប័នសហប្រតិបតិ្ត

ការអន្តរជាតិកូរ៉េខាងត្បូង (KOICA)។នៅជំនួបសន្ទនាជាមួយប្រធាន WB លោក Jim Yong Kim នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានស្នើរឲ្យ WB បន្តរួម

ដំណើរ ជួយឧបត្ថម្ភវៀតណាមក្នុងដំណាក់កាលអភិវឌ្ឍន៍និងសមាហរណកម្មនា

ពេលខាងមុខ។

នៅជំនួបសន្ទនាជាមួយប្រធាន KOICA នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានស្នើរ KOICA បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធនិងទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ជាពិសេសគឺតំបន់ដីសណ្ដរទន្លេ Cuu Long នាពេលខាង

មុខ។ប្រធាន KOICA បានសន្យាថា នឹងរួមវិភាគទានជាច្រើនថែមទៀតសំរាប់

វៀតណាមក្នុងការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ហើយត្រៀមខ្លួនជាស្រេច

ជួយឧបត្ថម្ភវៀតណាមក្នុងការត្រៀមរៀបចំគំរោងការណ៍អភិវឌ្ឍន៍

ទៀតផង។

នៅជំនួបសន្ទនាជាមួយលោកស្រី Naoko Ishii អគ្គនាយកនិងជាប្រធានមូលនិធិ

បរិស្ថានទូទាំងពិភពលោក នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានស្នើរឲ្យ

មូលនិធិបរិស្ថានទូទាំងពិភពលោក យកចិត្តទុកដាក់ជួយឧបត្ថម្ភគំរោងការណ៍

នានារបស់វៀតណាមក្នុងវិស័យបរិស្ថានដើម្បីធានាការអនុវត្តន៍ប្រកបដោយ

ប្រសិទ្ធិភាពនូវគោលដៅអភិវឌ្ឍន៍និងរបៀបវារៈ២០៣០ដើម្បីការអភិវដ្ឍន៍ដោយនិរន្តរភាពដែលប្រទេសនានាត្រូវអនុវត្តន៍ចាប់ពីឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ