សហគមន៍អន្តរជាតិសន្យាជួយវៀតណាមក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវាលសណ្តទន្លេ Cuu Long

សហគមន៍អន្តរជាតិសន្យាជួយវៀតណាមក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុនៅវាលសណ្តទន្លេ Cuu Long - ảnh 1
សហគមន៍អន្តរជាតិសន្យាជួយវៀតណាមក្នុងការទប់ទល់
ជាមួយបម្រែបម្រួល អាកាសធាតុនៅវាលសណ្តទន្លេ
 Cuu Long(រូបថតៈ VGP/Nhật Bắc)


(VOVworld)-ក្នុងក្របខ័ណ្ឌបណ្តាសកម្មភាពនៃ សន្និសីទអនុសញ្ញា​ក្របខ័ណ្ឌ​អង្គ
ការសហប្រជាជាតិស្ដីពី​ការ​បម្រែបម្រួលអាកាសធាតុលើកទី២១ (COP-21) នាយប់
ថ្ងៃទី៣០វិច្ឆិកា តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan
Dung រួមជាមួយសមភាគី ព្រះរាជាណាចក្រហូឡង់ លោក Mark Rutte និងអនុប្រធាន
ធនាគារពិភពលោក លោកស្រី Laura Tusk អញ្ជើញជាសហអធិបតីសម័យពិភាគ្សា
ជាន់ខ្ពស់ស្តីអំពី “វៀតណាមរួមដៃ ជាមួយដៃគូអន្តរជាតិទប់ទល់រាល់ការសាកល្បង
នៃបម្រែបម្រួល អាកាសធាតុនៅវាលសណ្តទន្លេ Cuu Long”។ ថ្លែងមតិនៅទីនេះ
លោក Nguyen Tan Dung បានលើកច្បាស់ថា៖

       “ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងតំបន់និងដៃគូ ទាក់ទិន
នានាជាពិសេសគឺ គណៈកម្មការទន្លេមេគង្គអន្តរជាតិ​ សំដៅធ្វើអាជី​វកម្មនិងអនុវត្ត
ប្រកបដោយចីរភាពប្រភពធនធានទឹកសម្រាប់តំបន់ដីសណ្ត ទន្លេ Cuu Long។ ក្នុង
ជំនួបពិភាគ្សានេះ វៀតណាមមានបំណងទទួលបាន សំណើរនិងដំណោះស្រាយ
សហប្រតិបត្តិការច្រើន សំដៅលើកកំពស់ប្រកប ដោយប្រសិទ្ធិភាពការទប់ទល់
ជាមួយនឹងបម្រែបម្រួលអាកាសធាតុ និងការ អភិវឌ្ឍន៍ដោយនិរន្តភាពសម្រាប់តំ
បន់វាលសណ្តទន្លេ Cuu Long”។

       បញ្ចប់សម័យពិភាគ្សានេះ ភាគីទាំងបីបានចេញសេចក្តីថ្លែងការណ៍រួម រវាង
វៀតណាម ហូឡង់និងធនាគាពិភពលោក ស្តីពីការគាំទ្រនិងអំពាវនាវ​សហគមន៍
អន្តរជាតិរួមដៃជួយវៀតណាមក្នុងការទប់ទល់នឹងបម្រែបម្រួល អាកាសធាតុនៅ
វាលសណ្តទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ