សហគមន៍អន្តរជាតិសន្យាផ្តល់ប្រាក់ជំនួយចំនួន ៥,៤ ពានលានដុល្លាអាមេរិកសំរាប់ការស្តារតំបន់ Gaza ឡើងវិញ
|
សហគមន៍អន្តរជាតិសន្យាផ្តល់ប្រាក់ជំនួយចំនួន ៥,៤ ពានលានដុល្លាអាមេរិក សំរាប់ការស្តារតំបន់ Gaza ឡើងវិញ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ តុលា សន្និសីទបណ្ដាអ្នកធ្វើហិរញ្ញបទានអន្តរជាតិសំរាប់
ការស្តារតំបន់ Gaza ឡើងវិញបានបិទបញ្ចប់នៅរដ្ឋធានីគែររបស់អេហ្ស៊ីបដោយមាន បណ្ដាកិច្ចសន្យាខាងហិរញ្ញវត្ថុដែលមានតំលៃ ៥,៤ ពាន់លានដុល្លាអាមេរិក។ ក្នុងនោះ
Qatar ផ្តល់ប្រាក់ជំនួយចំនួន ១ ពាន់លានដុល្លាអាមេរិក អាមេរិកបាន ផ្តល់កញ្ចប់ជំនួយ
២១២ លានដុល្លាអាមេរិក ជាដើម។ សេចក្តីថ្លែងការណ៍ររួមរបស់ សន្និសីទបានសង្កត់
ធ្ងន់ថា៖ គោលដៅរបស់សន្និសីទមិនត្រែមតែជាការស្តារតំបន់ Gaza ឡើងវិញ ប៉ុណ្ណោះ
ទេ ថែមទាំង ខំប្រឹងប្រែងបញ្ឈប់បទហ៊ុំព័ទ្ធរបស់អ៊ីស្រាអែលចំពោះតំបន់នេះក្នុងរយៈ
ពេល ៧ ឆ្នាំ កន្លងមក ហើយឆ្ពោះទៅការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដោយឈរ
លើដំណោះស្រាយរដ្ឋចំនួន ២ ទៀតផង៕