សហគមន៍អន្តរជាតិស្វាគមន៍ការបោះឆ្នោតមុនកាលកំណត់នៅអ៊ុយក្រែន

សហគមន៍អន្តរជាតិស្វាគមន៍ការបោះឆ្នោតមុនកាលកំណត់នៅអ៊ុយក្រែន - ảnh 1
សហគមន៍អន្តរជាតិស្វាគមន៍ការបោះឆ្នោតមុនកាលកំណត់នៅអ៊ុយក្រែន (Image: VOV)


(VOVworld) – នាថ្ងៃទី ២៧ តុលា ថ្នាក់ដឹកនាំគណៈកម្មការអឺរ៉ុប (EC) លោក Jose
Manuel Barroso និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy បានចាត់
ទុកថាការបោះឆ្នោតនៅអ៊ុយក្រែនគឺជាការបោះជំហានដ៏សែនសំខាន់ក្នុងគោល
មាគ៌ាកែទម្រង់សមាហរណកម្មចូលក្នុងអឺរ៉ុបនៃប្រទេសអឺរ៉ុបខាងកើតនេះ ហើយ រងចាំអ៊ុយក្រែននឹងបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់ៗ។ បណ្ដាអ្នកសង្គេតការនៃអង្គការ សន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) ក៏ដូចជា កាណាដា សុទ្ធតែទទួល
សម្គាល់ដំណើរការរៀបចំការបោះឆ្នោតពោលខាងលើត្រូវបានរៀបចំល្អសមស្រប
នឹងគោលការណ៍ប្រជាធិបតេយ្យអន្តរជាតិ។ អ្នក​នាំពាក្យរបស់រដ្ឋាភិបាលអាល្លឺម៉ង់
លោក Steffen Seibert បានចាត់ទុកថា៖ បណ្ដាគណៈបក្សស្និតស្នាលជាមួយលោក
ខាងលិច កំពុងនាំមុខក្នុងការបោះឆ្នោតនៅអ៊ុយក្រែន។ ប្រការនេះបានបង្ហាញពី
ទំនុកទុកចិត្តរបស់ប្រជាជនអ៊ុយក្រែនចំពោះប្រធានាធិបតី Petro Poroshenko និង
នាយករដ្ឋមន្ត្រី Arsenyi Yaseniuk។ តាមបែឡាំងថា៖ ការបោះឆ្នោតលើកនេះគឺជា ការបោះជំហានដ៏សំខាន់ឆ្ពោះទៅស្ថិរភាពស្ថានភាពនៅអ៊ុយក្រែន។

ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា៖ រុស្ស៊ី ត្រៀមខ្លួនជាស្រេចទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។ លោក Lavrov
ក៏បានសង្ឃឹមថា៖ រដ្ឋសភាថ្មីរបស់អ៊ុយក្រែននឹងបង្កើតរដ្ឋាភិបាលថ្មីយ៉ាងឆាប់ៗ ឆ្ពោះទៅការសន្ទនាជនជាតិទាំងមូល អនុវត្តបណ្ដាកិច្ចព្រមព្រៀងដែលទទួល
បាននៅ​ទីក្រុង  Minsk របស់ Belarus ដើម្បីដោះស្រាយជំលោះក្នុងប្រទេសឆ្ពោះ
ទៅកំណែ ទម្រង់រដ្ឋធម្មនុញ្ញតាមកិច្ចសន្យា។ គិតដល់ម៉ោងទី ២១ តាមម៉ោង
ទីក្រុងហាណូយ គណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹមអ៊ុយក្រែនបាន
សម្រេចការងាររាប់សន្លឹកឆ្នោត។ តាមនោះ អាត្រាអ្នកបោះឆ្នោតទៅបោះឆ្នោត
នៅអ៊ុយក្រែនទទួលបាន ៥២,៤២% បើប្រៀបនឹងអាត្រា ៥៧,៩៨% ក្នុងការ
បោះឆ្នោតរដ្ឋសភាឆ្នាំ ២០១២។ គណៈបក្ស “រណសិរ្សប្រជាជន” របស់
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arsenyi Yaseniuk កំពុងនាំ មុខដោយមាន
សម្លេងគាំទ្រចំនួន ២១,៥៨%។ ក្នុងពេលនោះ គណៈបក្សរបស់ ប្រធានានិបតី
Poroshenko ទទួលបានសម្លេងគាំទ្រចំនួន ២១,៤១%។ ក្នុងព្រឹត្តិការណ៍ ថ្មីបំផុត
នាថ្ងៃទី ២៧ តុលា ប្លុក Poroshenko បានចាប់ផ្តើមការសន្ទនាជាមួយគណៈ
បក្ស “រណសិរ្សប្រជាជន” សំដៅឈានទៅការបង្កើតសម្ព័ន្ធភាពមួយបន្ទាប់ពី ការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ