សហគមន៍អន្តរជាតិអំពាវនាវដោះស្រាយជំលោះនៅស៊ីរីដោយសន្តិវិធី
(VOVworld) – ក្នុងពិធីបញ្ចប់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូង
សមុទ្រពែក្យ (GCC) - សហភាពអឺរ៉ុប (EU) លើកទី ២៣ ដែលត្រូវបាន រៀបចំឡើង នា
ថ្ងៃទី ៣០ មិនុនា នៅ Bahrain ភាគីទាំង ២ បានសន្យាខំប្រឹងប្រែង រួមគ្នាក្នុងការរៀបចំ
សន្និសីទសន្តិភាពស្តីអំពីស៊ីរីនាពេលខាងមុខនៅទីក្រុង Geneva ស្វីស។ ថ្លែងមតិនៅ
ទីនេះ តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស
របស់ EU លោកស្រី Catherine Aston បានសង្កត់ធ្ងន់ថា៖ បណ្ដាប្រទេសត្រូវខំប្រឹងប្រែង
ស្វែករកវិធានការខាងនយោបាយសំដៅស្តាខឿនសន្តិភាពនៅស៊ីរីឡើងវិញ។ ទន្ទឹមនឹង
នោះ លោកស្រី Catherine Aston បានសម្តែងនូវការព្រួយបារម្មហ៍ចំពោះការដែលជំលោះ
នៅស៊ីរីអាចរីករាលដាលដល់ប្រទេសជិតខាងនានាផងដែរ។ សេចក្តីថ្លែងការរបស់
សន្និសីទលើកនេះបានថ្កោលទោសតួនាទីរបស់ចលនា Hezbollah ប្រចាំនៅលីបង់ក្នុង
យុទ្ធនាការយោធានៅស៊ីរប៉ុន្តែមិនផ្តោតទៅលើសំណើរផ្តល់អាវុធសំរាប់ភាគីប្រឆាំងនៅ
ស៊ីរី ទេ៕
|
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខ និងកិច្ចការបរទេស របស់ EU លោកស្រី Catherine Aston(Image: Vietnamplus+) |