សហគមន៍អន្តរជាតិអំពាវនាវអាហ្វ្រិកខាងត្បូងទប់ស្កាត់ការវាយប្រហារជនបរទេសឲ្យបានឆាប់ៗ

(VOVWORLD) - នាថ្ងៃទី ១៥ ខែមេសា វេទិកាជនចំណាកស្រុកអាហ្វ្រិក (ADF) បានអំពាវនាវអាជ្ញាធរមានសមត្ថកិច្ចអាហ្វ្រិកខាងត្បូងប្រញាប់ប្រញាល់ ធ្វើការស៊ើបអង្កេត ចាប់ខ្លួននិងកាត់ទោសចំពោះជនសង្ស័យដែលបានវាយប្រហារសំដៅទៅលើជនបរទេសនៅ ទីក្រុង Durban ចាប់ពីថ្ងៃទី ២៥ ខែមីនាដល់ថ្ងៃទី ២ ខែមេសាកន្លងទៅ។
សហគមន៍អន្តរជាតិអំពាវនាវអាហ្វ្រិកខាងត្បូងទប់ស្កាត់ការវាយប្រហារជនបរទេសឲ្យបានឆាប់ៗ - ảnh 1 សហគមន៍អន្តរជាតិអំពាវនាវអាហ្វ្រិកខាងត្បូងទប់ស្កាត់ការវាយប្រហារជនបរទេសឲ្យបានឆាប់ៗ

ប្រធាន ADF លោក Vusumuzi Sibanda បានឲ្យដឹងថា ក្រៅពីអំពាវនាវឱ្យបញ្ចប់ការវាយប្រហារនៅលើជនបរទេសនោះ អង្គការនេះក៏បានអះអាងថារដ្ឋាភិបាលអាហ្វ្រិកខាងត្បូងមិនទាន់បានធ្វើការចាប់ខ្លួននិងកាត់ទោសយ៉ាងម៉ឹងម៉ាត់ចំពោះជនសង្ស័យទាំងនេះនៅឡើយទេ។ លោក Sibanda បានសង្កត់ធ្ងន់ថាអាជ្ញាធរមានសមត្ថកិច្ច គប្បីចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់រាល់លទ្ធភាពផ្ទុះឡើងនៃការវាយប្រហារលើជនបរទេសនាលខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ