សហគមន៍អន្តរជាតិអំពាវនាវឱ្យដោះលែងប្រធានាធិបតីនីហ្សេ លោក M. Bazoum
(VOVWORLD) - សហគមន៍អន្តរជាតិបន្តបង្ហាញការព្រួយបារម្ភអំពីចលាចលនៅប្រទេសនីហ្សេ។
ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ។ រូបថត៖ AFP/VNA |
កាលពីថ្ងៃទី ២៧ ខែកក្កដា ក្រសួងការបរទេសអាល្លឺម៉ង់បានថ្កោលទោសការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសអាហ្វ្រិកខាងលិចនេះ ហើយបានលើកច្បាស់ថា អំពើហិង្សាមិនមែនជាមធ្យោបាយដើម្បីប្រតិបត្តិរាល់ផលប្រយោជន៍នយោបាយ ឬផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ហើយបានអំពាវនាវឱ្យដោះលែងប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ជាបន្ទាន់។
ចំណែកខ្លួនវិញ រុស្ស៊ីបានអំពាវនាវឱ្យយោធាដោះលែងលោកប្រធានាធិបតី Bazoum ឱ្យបានឆាប់រហ័ស; អំពាវនាវឲ្យភាគីជម្លោះទាំងអស់ ចៀសវាងការប្រើកម្លាំង និងដោះស្រាយជម្លោះទាំងអស់តាមរយៈការសន្ទនាដោយសន្តិវិធី និងស្ថាបនា។
ក្នុងពេលជាមួយគ្នានោះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញនូវសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងនីតិរដ្ឋ។ លោក Turk បានជំរុញឱ្យមានការដោះលែងជាបន្ទាន់ និងធានាសុវត្ថិភាពសម្រាប់លោកប្រធានាធិបតី Bazoum។
លោក Bazoum ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនីហ្សេនៅឆ្នាំ ២០២១ ដែលឡើងកាន់អំណាចនៅពេលប្រទេសនេះស្ថិតក្នុងភាពក្រីក្រ៕