សហគមន៍អន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយនយោបាយសម្រាប់វិបត្តិនៅលីប៊ី

(VOVWORLD) -លោក Fayez al-Sarraj បានប្រកាសថារដ្ឋាភិបាលរបស់លោកកំពុងខិតខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីសន្តិភាព ហើយលោកបានអះអាងថា កងកម្លាំងរបស់ GNA នឹងបង្កើន "កម្លាំងនិងការប្តេជ្ញាចិត្ត"។
សហគមន៍អន្តរជាតិអំពាវនាវឱ្យមានដំណោះស្រាយនយោបាយសម្រាប់វិបត្តិនៅលីប៊ី - ảnh 1 កងកម្លាំងស្មោះត្រង់នឹងលោកឧត្ដមសេនីយ៍ Khalifa Haftar (រូបថត AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ៦ ខែមេសា លោក Fayez al-Sarraj នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាមគ្គីជាតិ លីប៊ី (GNA) ដែលត្រូវបានអង្គការសហប្រជាជាតិជួយគាំទ្រនោះ បាន ចោទប្រកាន់លោកឧត្ដមសេនីយ៍ Khalifa Haftar ពីបទ “ក្បត់” ដោយបំផុសការវាយប្រាហារលើរដ្ឋធានី Tripoli ព្រមទាំងសន្យាថានឹងតបតវិញជាដាច់ខាត។ ថ្លែងសុន្ទរកថាមួយលើទូរទស្សន៍ លោក Fayez al-Sarraj បានប្រកាសថារដ្ឋាភិបាលរបស់លោកកំពុងខិតខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីសន្តិភាព ហើយលោកបានអះអាងថា កងកម្លាំងរបស់ GNA នឹងបង្កើន "កម្លាំងនិងការប្តេជ្ញាចិត្ត"។

នាថ្ងៃទី ៦ ខែមេសា ដដែល រដ្ឋមន្រ្តីមហាផ្ទៃទុយនីស៊ីលោក Hichem Fourati បានឲ្យដឹងថា៖ ទុយនីស៊ីកំពុងតាមដានស្ថានភាពនៅលីប៊ី ហើយបានចាត់វិធានការសន្ដិសុខ និងយោធាពិសេសនៅតាមព្រំដែនប៉ែកខាងកើត និងខាងលិចនៃប្រទេសនេះ។ ក្នុងពេលនោះ ក្រសួងការពារជាតិទុយនីស៊ីក៏បានប្រកាសថា៖ បានចាត់វិធានការមួយចំនួនដើម្បីការពារព្រំដែនភាគអាគ្នេយ៍របស់ប្រទេសនេះផង
ដែរ។

នៅបារាំង វិមាន Elysée បានប្រកាសថា ប្រធានាធិបតីនៃប្រទេសនេះ លោក Emmanuel Macron បានសន្ទនាតាមទូរស័ព្ទជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដើម្បីពិភាក្សាអំពីស្ថានភាពនៅលីប៊ី។ ក្នុងនោះ ភាគីទាំងពីរសង្កត់ធ្ងន់អំពីសារៈសំខាន់នៃដំណោះស្រាយនយោបាយសម្រាប់វិបត្តិរបស់ល៊ីបីនាបច្ចុប្បនេះ។ បារាំងនឹងបន្តគាំទ្រតួនាទីជាអជ្ញាកណ្ដាលរបស់អង្គការសហប្រជាជាតិនៅស៊ីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ