សហគមន៍អន្តរជាតិអំពាវនាវឲ្យភាគីនានានៅថៃអត់ធ្មត់និងដំណើរការសន្ទនា


សហគមន៍អន្តរជាតិអំពាវនាវឲ្យភាគីនានានៅថៃអត់ធ្មត់និងដំណើរការសន្ទនា - ảnh 1
នាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសនេះ លោកស្រី Yingluck Shinawatra (Image: Vietnam+)

(VOVworld) – បន្ទាប់ពីតុលាការរដ្ឋធម្មនុញ្ញថៃបានចេញសាលក្រមអំពីការទម្លាក់ពី
ដំណែងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ននៃប្រទេសនេះ លោកស្រី Yingluck Shinawatra រួមជាមួយសមាជិកនៃគណៈរដ្ឋមន្ត្រីចំនួន ៩ រូប ដោយការរំលោភសិទ្ធិអំណាចនិង
រដ្ឋធម្មនុញ្ញ នាថ្ងៃទី ៧ ឧសភា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បាន
អំពាវនាវឲ្យភាគីទាំងអស់នៅថៃរួមដៃគ្នាស្វែងរកវិធានការមួយដោះស្រាយវិបត្តិតាម រយៈការសន្ទនា។​ នាថ្ងៃដ៏ដែល អាមេរិកក៏បានអំពាវនាវឲ្យភាគីនានានៅថៃអត់ធ្មត់ អំពើហឹង្សាបន្ទាប់ពីសាលក្រមរបស់តុលាការ ហើយដោះស្រាយភាពតានតឹង នយោបាយដោយសន្តិវិធីនិងប្រជាធិបតេយ្យដើម្បីប្រជាជនថៃអាចជ្រើសរើសគណៈ ដឹកនាំដ៏ត្រឹមត្រូវ។ ក្នុងពេលនោះ នាថ្ងៃទី ៨ ឧសភា កំលាំងប្រឆាំងរដ្ឋាភិបាល
របស់នាយករដ្ឋមន្ត្រី Yingluck បានប្រកាសជាច្រើនលើកជាច្រើនសារថា៖ គេនឹង បង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីលោកស្រី   Yingluck និងគណៈរដ្ឋមន្ត្រីត្រូវបានទម្លាក់
ពីដំណែង។ អ្នកនាំពាក្យកំលាំងធ្វើបាតុកម្ម លោក Akanat Promphan បានចាត់ទុកថា៖ គណៈបក្សកាន់អំណាច​ Pue Thai បានតែងតាំងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី
ពាណិជ្ជកម្ម​ Niwatthamrong Boonsongpaisan ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មី
គឺខុសច្បាប់។ ក្នុងពេលនេះ អ្នកគាំទ្រលោកស្រី Yingluck នឹងធ្វើបាតុកម្មធំនាថ្ងៃទី
១០ ឧសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ