សហគមន៍អន្តរជាតិឯកភាពប្រើប្រាស់វិធានការតឹងរឹងដើម្បីចាប់បង្ខំកូរ៉េខាងជើងជួបសន្ទនា

(VOVWORLD) - នាថ្ងៃទី ២៣ តុលា មជ្ឈដ្ឋានមន្ត្រីការទូតកូរ៉េខាងត្បូងនិងបារាំងបាន ឯកភាពថា៖ គប្បីអនុវត្តបណ្ដាវិធានការតឹងរឹងដើម្បីចាប់បង្ខំកូរ៉េខាងជើងវិលត្រឡប់មក ការសន្ទនាវិញស្តីអំពីការរំសាយសព្វាវុធ
នុយក្លេអ៊ែរ។
សហគមន៍អន្តរជាតិឯកភាពប្រើប្រាស់វិធានការតឹងរឹងដើម្បីចាប់បង្ខំកូរ៉េខាងជើងជួបសន្ទនា - ảnh 1 សហគមន៍អន្តរជាតិឯកភាពប្រើប្រាស់វិធានការតឹងរឹងដើម្បីចាប់បង្ខំកូរ៉េខាងជើងជួបសន្ទនា

(VOVworld) – នាថ្ងៃទី ២៣ តុលា មជ្ឈដ្ឋានមន្ត្រីការទូតកូរ៉េខាងត្បូងនិងបារាំងបាន ឯកភាពថា៖ គប្បីអនុវត្តបណ្ដាវិធានការតឹងរឹងដើម្បីចាប់បង្ខំកូរ៉េខាងជើងវិលត្រឡប់មក ការសន្ទនាវិញស្តីអំពីការរំសាយសព្វាវុធនុយក្លេអ៊ែរ។ ក្នុងជំនួបនៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian និងសមភាគីកូរ៉ែខាងត្បូង លោកស្រី  Kang Kyung-wha បានឯកភពថា៖ កម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែររបស់កូរ៉េ ខាងជើងគឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតចំពោះសហគមន៍អន្តរជាតិ។ នាថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូងអាមេរិកនិងជប៉ុនបានសន្យាបន្តខំប្រឹងប្រែងដើម្បីការគ្មាននុយក្លែអ៊ែរលើឧបទ្វីបកូរ៉េដោយឈរលើវិធានការការទូត។ សេចក្តីប្រកាស ព័ត៌មានពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីជំនួបត្រីភាគីនៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការពារជាតិអាស៊ានបើកទូលាយ (ADMM+) នៅហ្វីលីពីនដែលអះអាងថា៖ ត្រីភាគីបន្តជួយឧបត្ថម្ភយុទ្ធនាការនៃសហគមន៍អន្តរជាតិសំដៅទប់ទល់នឹងទំនិញដែល ព្យុងយ៉ាងប្រើប្រាស់ក្នុងការអភិវឌ្ឍន៍អាវុធសម្លាប់រង្គាលគ្រប់ប្រភេទ។ ខណៈពេល នោះ រដ្ឋមន្ត្រីការពារជាតិបណ្ដាប្រទេសអាស៊ានបានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅ អំពីកម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ ស.ប.ប.ក. ព្រមតាំង ដាស់តឿនព្យុងយ៉ាង ប្រតិបត្តិតាមកាតព្វកិច្ចអន្តរជាតិនិងចាប់ផ្តើមការសន្ទនាឡើងវិញ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ