សហគមន៍អ៊ឺរ៉ុបបានឯកភាពគ្នាលើលិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងរដូវក្ដៅ
(VOVWORLD) - ក្រុមអ្នកតាក់តែងច្បាប់នៃប្លុកនេះនឹងធ្វើការពិភាក្សាគ្នាឲ្យបានល្អិតល្អន់និងអនុម័តលើសំណើនេះក្នុងអំឡុងពេលកិច្ចប្រជុំនៅខែឧសភាខាងមុខ។
រូបថត៖ The Regulatory Review |
កាលពីថ្ងៃទី ១៤ ខែមេសាបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពគ្នាអំពីការអនុម័តលើលិខិតឆ្លងដែនកូវីដ ១៩ ដូចជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីបើកទ្វារផ្នែកទេសចរណ៍ក្នុងប្លុកឡើងវិញនៅរដូវក្ដៅនេះ។ តាមគម្រោង ក្រុមអ្នកតាក់តែងច្បាប់នៃប្លុកនេះនឹងធ្វើការពិភាក្សាគ្នាឲ្យបានល្អិតល្អន់និងអនុម័តលើសំណើនេះក្នុងអំឡុងពេលកិច្ចប្រជុំនៅខែឧសភាខាងមុខ។ លិខិតឆ្លងដែនកូវីដ នឹងអនុញ្ញាតឲ្យពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ឬបានជាសះស្បើយក្រោយពេលឆ្លងជំងឺកូវីដ ១៩ ឬមានលទ្ធផលធ្វើតេស្តអវិជ្ជមានជាមួយកូវីដ ១៩ អាចធ្វើដំណើរក្នុង EU យ៉ាងងាយស្រួលផងដែរ៕