សហគមន៍អឺរ៉ុបបានឯកភាពដាក់ទណ្ឌកម្មលើតួកគីដោយសារការខួងរុករកប្រេងឧស្ម័ននៅលំហសមុទ្រស៊ីប

(VOVWORLD) - នាថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសសមជិកសហភាពអឺរ៉ុប (EU) បានឯក ភាពលើបណ្ដាវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាក់ទងនឹងសកម្មភាពរុករកប្រេងឧស្ម័នរបស់តួកគីនៅលំហសមុទ្រឆ្នេរស៊ីប ដោយហេតុនេះ បង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ការហាមឃាត់ការធ្វើដំណើរនិងការហ៊ុំព័ទ្ធទ្រព្យសម្បត្តិ ប៉ុន្តែមិនទាន់បានប្រកាសបញ្ជីរាយនាមមុខសញ្ញាដែលត្រូវដាក់ទណ្ឌកម្មនោះទេ។
សហគមន៍អឺរ៉ុបបានឯកភាពដាក់ទណ្ឌកម្មលើតួកគីដោយសារការខួងរុករកប្រេងឧស្ម័ននៅលំហសមុទ្រស៊ីប - ảnh 1 សហគមន៍អឺរ៉ុបបានឯកភាពដាក់ទណ្ឌកម្មលើតួកគីដោយសារការខួងរុករកប្រេងឧស្ម័ននៅលំហសមុទ្រស៊ីប

សេចក្តីសម្រេចចិត្តនេះបានឆ្លុះបញ្ចាំងពីការថយក្រោយជំហានធំមួយនៅក្នុងទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងតួកគីក្នុងគោលបំណងដាក់ទណ្ឌកម្មទីក្រុងអង់ការ៉ា ដែលរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខលើសមុទ្រស៊ីប។ កាយវិការនេះ បាននាំចេញបន្ទាប់ ពីបណ្តាប្រទេស EU ដែលនៅក្នុងសេចក្តីសម្រេចចិត្តដាច់ដោយឡែកមួយទៀត បានសន្យាថាបញ្ឈប់ការលក់អាវុធទៅឱ្យតួកគី ដោយសារតែយុទ្ធនាការវាយប្រហាររបស់ទីក្រុងអង់ការ៉ាទៅលើកងកម្លាំងឃឺដនៅភាគឦសានស៊ីរីកាលពីខែតុលាកន្លងមក។

ទន្ទឹមនឹងនេះ តួកគី បច្ចុប្បន្នជាបេក្ខជនផ្លូវការមួយដែលមានបំពេញប្រាថ្នាចង់ចូលរួមសហភាពអឺរ៉ុបបានយុត្តិកម្មថា ខ្លួនកំពុងធ្វើប្រតិបត្តិការនៅក្នុងដែនទឹកនៃតំបន់ខ្ពង់រាបបាតសមុទ្របស់តួកគីឬនៅតំបន់ប្រជាជនស៊ីបដើមកំណើតតួកគី ដែលមានសិទ្ធិយុត្តាធិការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ