សហគមន៍អាស៊ាន៖ អនុម័តផែនការជំរុញកិច្ចការព័ត៌មាន ឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិ

(VOVWORLD) -នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc  ទើបនឹងបានចុះហត្ថលេខាលើការអនុម័តផែនការជំរុញកិច្ចការព័ត៌មាន ឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិលេចធ្លោដំណាក់កាល ២០១៧-២០២០
សហគមន៍អាស៊ាន៖ អនុម័តផែនការជំរុញកិច្ចការព័ត៌មាន ឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិ - ảnh 1សហគមន៍អាស៊ាន៖ អនុម័តផែនការជំរុញកិច្ចការព័ត៌មាន ឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិ 

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc  ទើបនឹងបានចុះហត្ថលេខាលើការអនុម័តផែនការជំរុញកិច្ចការព័ត៌មាន ឃោសនាស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិលេចធ្លោដំណាក់កាល ២០១៧-២០២០ សំដៅលើកកំពស់ និងជំរុញយ៉ាងខ្លាំងប្រសិទ្ធភាពនូវលទ្ធផលកិច្ចការព័ត៌មាន ឃោសនា ផ្សព្វផ្សាយស្ដីពីសមាហរណកម្មអន្តរជាតិ។ ព្រមទាំងនាំរូបភាពទឹកដី មនុស្ស និងវប្បធម៌វៀតណាម បណ្ដាសមិទ្ធិផលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី និងសមាហរណកម្មអន្តរជាតិរបស់វៀតណាមទៅកាន់សហគមន៍នៅក្នុង និងក្រៅប្រទេស រួមវិភាគទានលើកកំពស់ឋាណៈ និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ។ ផែនការជំរុញយ៉ាងខ្លាំងកិច្ចការព័ត៌មាន ឃោសនាស្ដីពីព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិលេចធ្លោសំដៅលើកកំពស់មនសិការសម្រាប់កម្មភិបាលតាក់តែងគោលនយោបាយ គ្រប់គ្រង បណ្ដាអង្គការ សហគ្រាស និងប្រជាជនយល់ដឹងច្បាស់ស្ដីពីបណ្ដាព្រឹត្តិការណ៍សមាហរណកម្មអន្តរជាតិជាដើម ហើយរួមចំណែកកសាងវប្បធម៌សមាហរណកម្មសម្រាប់មូលដ្ឋាន និងប្រជាជនតាមទិស "ស្នេហាជាតិ - ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត- សហប្រតិបត្តិការទទួលខុសត្រូវ” បង្ហាញរូបភាពវៀតណាមសមាហរណកម្មយ៉ាងស៊ីជម្រៅ ផ្លាស់ប្ដូរសកម្ម និងជាទីមកដល់ប្រកបដោយសុវត្ថិភាព។ ជាពិសេសគឺជនបរទេសដែលជាប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ាន បណ្ដាប្រទេសមានទំនាក់ទំនងដៃគូយុទ្ធសាស្រ្តនៃវៀតណាម បណ្ដា ប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ