សហគមន៍អាស៊ានត្រូវបានបង្កើតនាឆ្នាំ២០១៥និងការរួមវិភាគទានរបស់វៀតណាម

សហគមន៍អាស៊ានត្រូវបានបង្កើតនាឆ្នាំ២០១៥និងការរួមវិភាគទានរបស់វៀតណាម - ảnh 1
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh 

(VOV)_ក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន លើកទី២៧ ត្រូវបានប្រ
ព្រឹត្តទៅនាពេលថ្មីៗនេះ នៅទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) ដោយ​បានចេញ
​សេចក្ដីថ្លែងការណ៍ស្ដីពីការបង្កើតសហគមន៍អាស៊ាន នាថ្ងៃទី៣១ ធ្នូឆ្នាំ ​២០១៥ 
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh
បានមានបទសរសេរមួយ ចេញថ្ងៃទី២៩ វិច្ឆិកា ស្ដីអំពី៖ សហគមន៍​អាស៊ានត្រូវ
បានបង្កើត ឆ្នាំ២០១៥ និងការរួមវិភាគទានរបស់វៀតណាម។ បទ​សរសេរនេះ
បានសង្កត់ធ្ងន់ថា៖ ៤៨ឆ្នាំមុន សេចក្ដីថ្លែងការណ៍បាងកក ១៩៦៧ បានបង្កើត
ឡើង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដោយមានគោល​ដៅ៖​ជំរុញ
កិច្ចសហប្រតិបត្តិការ បង្កើតគ្រឹះដ្ឋានរឹងមាំសំរាប់សហគមន៍​មួយ​ប្រកបដោយសន្តិភាព សម្បូរធូធារ របស់ប្រទេសទាំងឡាយនៅក្នុងតំបន់។ ​៤៨ឆ្នាំក្រោយ នាថ្ងៃទី២២ វិច្ចិកា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំរបស់ប្រទេសជា​សមាជិកអាស៊ានទាំង១០ 
បានចុះហត្ថលេខាលើសំណុំឯកសារប្រវត្តិសាស្ត្រមួយស្ដីអំពីការបង្កើតសហ
គមន៍អាស៊ាននាឆ្នាំ ២០១៥។ នេះគឺជាចំណុចសំខាន់ប្រវត្តិសាស្ត្រ កត់សម្គាល់
នូវការខំប្រឹងប្រែងដោយមិនចេះ នឿយហត់របស់អាស៊ាន ​ហើយត្រៀមរៀបចំគ្រឹះ
ដ្ឋាន ទិសដៅ និងក្របខ័ណ្ឌដើម្បីអាស៊ានឈានទៅមុខ។

​ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh 
បានអះអាងថា៖ សហគមន៍អាស៊ាន ២០១៥ ត្រូវបានបង្កើត ដោយមាន​អត្ថន័យ
សំខាន់ពិសេសចំពោះតំបន់និយាយរួម និងចំពោះវៀតណាមនិយាយ​ដោយឡែក
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ