សហគមន៍អាស៊ានបានបង្កើតជាផ្លូវការ

(VOVworld)-នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ ម៉ាឡេស៊ីជាប្រទេសប្រធានប្តូរវែនរបស់​អា
ស៊ានក្នុងឆ្នាំ២០១៥ បានប្រកាសថា សហគមន៍សម្ព័ន្ធសមាគមប្រជាជាតិអាស៊ី​
អាគ្នេយ៍ (សហគមន៍អាស៊ាន)បានបង្កើតជាផ្លូវការ តាមនោះគូសសញ្ញាសំខាន់​មួយក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Anifah Aman
បានឲ្យដឹងថា ម៉ាឡេស៊ីគាំទ្រការបង្កើតសហគមន៍អាស៊ាន និងសង្កត់ធ្ងន់ថា ប្រ
ការនេះនឹងជួយបង្កើនថែមទៀតការកសាងសហគមន៍និងដំណើរការធ្វើសមា
ហរណកម្មតំបន់ ក៏ដូចជាអនុវត្តរាល់ការសន្យាដោយយោងតាមទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍គូឡាឡាំពួ ស្តីពី អាស៊ានឆ្នាំ២០២៥គឺនាំគ្នាឆ្ពោះទៅមុខ។ ព្រឹត្តិការណ៍សហគមន៍អាស៊ានបាន
ចាប់ បដិសន្ធិនេះ មានអត្ថន័យសំខាន់សម្រាប់តំបន់ ក៏ដូចជាប្រទេសជាសមា
ជិកនានា  ឆ្លុះបញ្ចាំងនូវការរីកធំធាត់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

សហគមន៍អាស៊ានបានបង្កើតជាផ្លូវការ - ảnh 1
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh ថ្លែងមតិក្នុងពិធី(រូបថតៈ baolaodong)

        ដើម្បីរំលឹកដល់ព្រឹត្តិការណ៍នេះ នាព្រឹកថ្ងៃទី៣១ធ្នូនៅទីក្រុងហាណូយបាន ប្រព្រឹត្តទៅពិធីបង្ហូតទង់អាស៊ានក្រោមអធិបតីរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសវៀតណាម លោក Pham Binh Minh ។ អញ្ជើញចូលរួមក្នុងពិធីមានវត្ត មាន
ប្រធានអង្គទូត អ្នកសង្កេតការណ៍និងប្រទេសជាដៃគូសន្ទនា នានា ប្រចាំនៅទី
ក្រុងហាណូយ។ ថ្លែងមតិក្នុងពិធី លោក Pham Binh Minh បានសង្កត់ ធ្ងន់ថា៖

        “សហគមន៍អាស៊ានជាសហគមន៍ដំបូងដែលបានបង្កើតនៅតំបន់អាស៊ី។ នេះជាមោទៈភាពរបស់ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ តាំងពីថ្ងៃនេះ
តទៅ ក្រោម​ដំបូលរួមអាស៊ាន ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ជាង៦០០ លាននាក់ នឹងរួមដៃកសាងសហគមន៍ផ្សាភ្ជាប់វិស័យនយោបាយនិងសេដ្ឋកិច្ច ព្រមទាំង
រួមគ្នាចែករំលែកការទទួលខុសត្រូវចំពោះសង្គម”។

        ក៏នៅក្នុងពិធីបង្ហូតទង់អាស៊ាននេះ លោក Pham Binh Minh បានអះអាងថា អាស៊ានបាននិងកំពុងជាសសរស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់
វៀតណាម៖

        “វៀតណាមមានមោទនៈភាពដែលមានការរួមចំណែកយ៉ាងសកម្មចូលក្នុង ដំណើរការសហប្រតិបត្តិការនិងកសាងសហគមន៍អាស៊ានពីឆ្នាំ១៩៩៥រហូតមក
ដល់ពេលនេះ។រយៈពេល២០ឆ្នាំរួមដំណើរជាមួយអាស៊ានជារយៈពេលដែលវៀត
ណាមខំប្រឹងប្រែងជម្រុញខ្លាំងនូវដំណើរការផ្លាស់ប្តូរថ្មីប្រទេសជាតិ និងធ្វើសមា ហរណកម្មជាមួយតំបន់និងអន្តរជាតិ។ វៀតណាមសន្យានឹងបន្តរួមដំណើរ និង
ចូលរួមយ៉ាងសកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិ
ការអាស៊ាន រួមចំណែកកសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ”។

        ទន្ទឹមនឹងឱកាសជាច្រើន​ ការបង្កើតសហគមន៍អាស៊ាននេះនៅមានការ ប្រឈមមុខជាច្រើនសម្រាប់ប្រទេសជាសមាជិកនីមួយៗ ក្នុងការអះអាងនូវតួនា
ទី របស់ខ្លួននិងនាំសហគមន៍អភិវឌ្ឍន៍ដោយចីរភាពនាពេលអនាគត់។ ស្តីពីបញ្ហា
នេះ លោក Sofian Akmal Abd Karim អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំទីក្រុង ហូជីមិញ
បានឲ្យដឹងថា៖

        “នេះជាព្រឹត្តិការណ៍សំខាន់មានចរិតលក្ខណៈប្រវត្តិសាស្ត្រសម្រាប់តំបន់។ ទោះបីជានឹងមានការសាកល្បងជាច្រើនក្តី ប៉ុន្តែនេះជាឱកាសសម្រាប់ប្រទេសជា សមាជិកដាក់ចេញគោលដៅអភិវឌ្ឍន៍សម្រាប់ខ្លួន។​ក្នុងនាមជាប្រធានប្តូរវែន យើងខ្ញុំបានចងក្រងរាល់ឯកសារទាក់ទិនទៅនឹងសមិទ្ធិរបស់អាស៊ាន និងខិតខំ ប្រឹងប្រែងដើម្បីនាំអាស៊ាននិងអង្គការផ្សេងៗទៀតខិតមកជិតជាមួយគ្នា”។

        ក្នុងពេលជាមួយគ្នានោះ លោកស៊ីមសុខុម អគ្គកុងស៊ុលកម្ពុជាប្រចាំនៅ ទីក្រុងហូជីមិញបានឲ្យដឹងថា៖

        “យើងខ្ញុំបានកំណត់ថា នេះជាផលប្រយោជន៍របស់ប្រជាជននៃបណ្តាប្រ
ទេសអាស៊ាន។ ពីថ្ងៃនេះតទៅ វៀតណាមនិងកម្ពុជានិយាយដោយឡែកនិង ប្រ
ទេសអាស៊ាននិយាយរួមនឹងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាសកម្មភាពដទៃ
ជាច្រើនទៀត ដើម្បីបំរើផលប្រយោជន៍របស់ប្រទេសជាសមាជិកអាស៊ានទាំង
អស់ផងដែរ”។

        នាព្រឹកថ្ងៃដដែល ពិធីប​ង្ហូតទង់អាស៊ានក៏បានប្រព្រឹត្តទៅនៅកំពង់ផែ
Nha Rong។ មុននោះ នាយប់ថ្ងៃទី៣០ធ្នូ នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្ម
វិធីសិល្បៈ “អបអរសាទរទិវាបង្កើតសហគមន៍អាស៊ាន” ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ