|
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖dangcongsan.vn) |
(VOVworld) - ក្នុងរយៈពេលពីរថ្ងៃទី១៩និងទី២០ តុលា នៅរដ្ឋធានីហាណូយមូល
និធិសន្តិភាពនិងវឌ្ឍនភាពវៀតណាមបានសហការជាមួយមូលនិធិ Rosa Luxemburg
Stiftung របស់អាល្លឺម៉ង់ រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “សហគមន៍
អាស៊ាន៖ ឱកាសនិងការសាកល្បង សាមគ្គីភាពនិងកិច្ចសហប្រតិបតិ្ត ការ”។សិក្ខា
សាលានេះត្រូវបានរៀបចំឡើងសំដៅវិភាគអំពីភាពងាយស្រួលក៏ដូចជាការសាក
ល្បងដាក់ចេញចំពោះប្រជាជនក្នុងការបង្កើតសហគមន៍អាស៊ាន តាម នោះនាំចេញ
ដំណោះស្រាយដើម្បីបង្កើនការចូលរួមរបស់ប្រជាជននិងអង្គការ ប្រជាជនក្នុងដំ
ណើរការបង្កើតសហគមន៍អាស៊ាន។នៅសិក្ខាសាលានេះ តំណាង លេខាធិការដ្ឋាន
អាស៊ានលោកស្រី Anna Mae បានសង្កត់ធ្ងន់ថា សហគមន៍ សេដ្ឋកិច្ចអាស៊ានឆ្នាំ
២០១៥គឺជាសសរស្នូលដែលគូសសញ្ញានូវការបង្កើតជាផ្លូវ ការនៃសហគមន៍
អាស៊ានរួមជាមួយសហគមន៍សន្តិសុខនយោបាយ និងសហ គមន៍វប្បធម៌សង្គម
អាស៊ានទៀតផង។លោកស្រី Anna Mae បានចែករំលែកផែន ការទូទៅស្ដីពីសហ
គមន៍សេដ្ឋកិច្ចអាស៊ាន២០១៥ដោយមានសសរស្នូលចំនួន៤នោះគឺ ទីផ្សារនិង
មូលដ្ឋានផលិតកម្មតែមួយ តំបន់អាស៊ានប្រកួតប្រជែង តំបន់ សេដ្ឋកិច្ចសមភាព
សមាហរណកម្មនិងសេដ្ឋកិច្ចទូទាំងពិភពលោក។
ក្នុងរយៈពេល២ថ្ងៃប្រព្រឹត្តទៅ សិក្ខាសាលានេះក៏នឹងប្រមូលផ្ដុំពិភាគ្សា ចែករំលែក
អំពីស្ថានភាពត្រៀមរៀបចំរបស់វៀតណាមក៏ដូចជាប្រទេសនានាក្នុងតំបន់សំរាប់
ការធ្វើសមាហរណកម្មអាស៊ាន ព្រមទាំងអំពីតួនាទីនិងការចូលរួមរបស់អង្គភាព
អាជីវកម្ម អង្គការប្រជាជន អង្គការក្រៅរដ្ឋាភិបាលក្នុងដំណើរការបង្កើតសហ
គមន៍អាស៊ានផងដែរ៕