ស៊ីហ្គេមលើកទី ៣០៖ គ្រូបង្វឹក Park Hang-seo មានបំណងចង់ក្រុមកីឡាបាល់ទាត់ U22 វៀតណាមឈ្នះបានមេដាយមាសមុនពេលត្រឡប់មកកាន់ប្រទេសវិញ
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនពេលប្រព្រឹត្តទៅវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់ស៊ីហ្គេម ឆ្នាំ ២០១៩ រវាងក្រុមកីឡាបាល់ទាត់ U22 ឥណ្ឌូណេស៊ី និងក្រុម U22 វៀតណាម គ្រូបង្វឹកក្រុមកីឡាបាល់ទាត់បរុសជម្រើសជាតិវៀតណាម លោក Park Hang-seo បានប្រកាសថាបន្ទាប់ពីកីឡាការិនីបាល់ទាត់វៀតណាមឈ្នះបានមេដាយមាសរួចហើយ ក្រុមកីឡាបុរសក៏នឹងវិលត្រឡប់មកទីក្រុងហាណូយវិញជាមួយនឹងមេដាយមាសស៊ីហ្គេមលើកនេះផងដែរ។
ស៊ីហ្គេមលើកទី ៣០៖ គ្រូបង្វឹក Park Hang-seo មានបំណងចង់ក្រុមកីឡាបាល់ទាត់ U22 វៀតណាម (រូបថត៖TTXVN) |
ឆ្លើយទៅកាន់សន្និសីទសារព័ត៌មាន លោក Park Hang-seo បានចែករំលែកថា លោកមានទំនួលខុសត្រូវក្នុងការយកឈ្នះនៃការប្រកួតលើកនេះ។
គួរបញ្ជាក់ថាវគ្គប្រកួតផ្តាច់ព្រ័ត្រកីឡាបាល់ទាត់រវាងក្រុមកីឡាបាល់ទាត់ U22 ឥណ្ឌូណេស៊ី និងក្រុម U22 វៀតណាមនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៧ យប់ថ្ងៃទី១០ខែធ្នូ នៅកីឡាដ្ឋាន Rizal Memorial រដ្ឋធានី Manila ប្រទេសហ្វីលីពីន៕