សហគមអន្តរជាតិប្រឆាំងជំទាស់ផែនការសាងសង់ទីប្រជុំជនរបស់អ៊ីស្រាអែល
|
សហគមអន្តរជាតិប្រឆាំងជំទាស់ផែនការសាងសង់
ទីប្រជុំជនរបស់អ៊ីស្រាអែល (រូបថតៈ Internet) |
(VOVworld)-នាថ្ងៃទី៤ធ្នូ ប្រទេសលោកខាងលិចជាច្រើនក្នុងនោះមានអាមេរិកនិង
បណ្តាប្រទេសសហភាពអឺរ៉ុប(EU)ផងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមក
ដើម្បីប្រឆំាងជំទាស់ការដែល Tel Aviv មានផែនការសាងសង់បន្ថែមលំនៅដ្ឋាន
ជាង៣ពាន់លើតំបន់ដែនដីទន្ទ្រានកាន់កាប់របស់ប៉ាឡេទីន។ ប្រទេសបារំាង ដាណឺ
ម៉ាក អេស្បាញ់និងស៊ុយអែតបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែលមកដើម្បី
សម្តែងនូវការព្រួយបារម្ភចំពោះផែនការសាងសង់ទីលំនៅឲ្យជន ហ្ស៊ីពនៅ
Jerusalem ភាគខាងកើតនិងត្រើយខាងលិច។ ឯការិយាល័យ ការបរទេសអង់
គ្លេសក៏បានរិះគន់ចំពោះផែនការពោលខាងលើនិងអំពាវនាវឲ្យអ៊ីស្រាអែលពិនិត្យ
ការបញ្ឈប់អំពើបង្កជំលោះនេះតទៅទៀត។
ក៏ក្នុងថ្ងៃដ៏ដែល ក្រសួងការបរទេសអាមេរិកបានឡើងសម្លេងព្រមានថា
“ E1 ជាតំបន់រសើបពិសេស១”និងការកសាងលំនៅដ្ឋាននៅទីនេះ អាចគំរាមកំហែងការខំប្រឹងប្រែងសំដៅទទួលបានដំណោះស្រាយរដ្ឋ២ផងដែរ៕