សហគ្រិននិងមន្ត្រីអាមេរិកមួយចំនួនបង្កើតឡើងសម្ព័ន្ធភាពគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីស

(VOVWORLD) - ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសសេចក្តីសម្រេចជាផ្លូវការអំពីការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ សហគ្រិននិងមន្ត្រីរដ្ឋាភិបាលអាមេរិកចំនួន ១ ពាន់នាក់ដឹកនាំដោយអតីត អភិបាលទីក្រុង New York លោក Mike Bloomberg បានប្រកាសនឹងបន្តគាំទ្រ កិច្ចព្រមព្រៀងពោលខាងលើ។
សហគ្រិននិងមន្ត្រីអាមេរិកមួយចំនួនបង្កើតឡើងសម្ព័ន្ធភាពគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីស - ảnh 1 សហគ្រិននិងមន្ត្រីអាមេរិកមួយចំនួនបង្កើតឡើងសម្ព័ន្ធភាពគាំទ្រកិច្ចព្រមព្រៀងទីក្រុងប៉ារីស

(VOVworld) – ក្រោយរយៈពេលប៉ុន្មានថ្ងៃដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសសេចក្តីសម្រេចជាផ្លូវការអំពីការចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ សហគ្រិននិងមន្ត្រីរដ្ឋាភិបាលអាមេរិកចំនួន ១ ពាន់នាក់ដឹកនាំដោយអតីត អភិបាលទីក្រុង New York លោក Mike Bloomberg បានប្រកាសនឹងបន្តគាំទ្រ កិច្ចព្រមព្រៀងពោលខាងលើ។ សម្ព័ន្ធភាពទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ មានឈ្មោះថា  “We are stil in” មានការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនធំៗអាមេរិក គឺ៖ Apple Amazon Google Facebook Microsoft Levi Strauss និង Tiffany រួម ជាមួយអភិបាលរដ្ឋនិងទីក្រុងចំនួន ១០០ និងសកលវិទ្យាល័យក្នុងទូទាំងប្រទេសអាមេរិក។ ក្នុងសេចក្តីប្រកាសមួយដែលបាននាំចេញនាថ្ងៃទី ៥ មិថុនា អតីតអភិ បាលក្រុង New York លោក Mike Bloomberg បានឲ្យដឹងថា៖ តាងនាមទីក្រុង បណ្ដារដ្ឋនិងមជ្ឈដ្ឋានសហគ្រិនអង្គការ លោកកំពុងទាក់ទងជាមួយ អ.ស.ប. និង សហគមន៍អន្តរជាតិអំពីការដែល អង្គការសង្គមអាមេរិកនៅរក្សាកិច្ចសន្យាទទួល បានគោលដៅកាត់បន្ថយចំនួនឧស្ម័ន្ធបញ្ចេញចោលដែលត្រូវបាននាំចេញក្នុង កិច្ចព្រមព្រៀង។ លោកជឿជាក់ថា៖ នឹងមានបន្ថែមមន្ត្រីនិងអង្គការចូលរួមសំដៅ សម្រេចគោលដៅកាត់បន្ថយ ២៦% ឧស្ម័ន្ធបញ្ចេញចោលរបស់អាមេរិកដល់ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ