សហគ្រិនវៀតណាមតែងតែរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ

(VOVWORLD) - ថ្ងៃទី ១៣ តុលា ជាថ្ងៃអបអរសាទរទិវាសហគ្រិនវៀតណាម។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ទិវាសហគ្រិនវៀតណាមមានគោលបំណងបញ្ជាក់ពីការរួមចំណែក និងសារៈសំខាន់របស់សហគ្រិនក្នុងការកសាងសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងអភិវឌ្ឍន៍ប្រទេស។ សកម្មភាពជាច្រើនដើម្បីអបអរថ្ងៃនេះបាននិងកំពុងប្រព្រឹត្តទៅ។

សហគ្រិនវៀតណាមតែងតែរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 1សហគ្រាសឆ្នើមទទួលប័ណ្ណសរសើរពីគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (រូបថត៖ Xuan Anh - TTXVN)

នាយប់ថ្ងៃទី ១២ តុលា សមាគមធុរកិច្ចទីក្រុងហូជីមិញបានប្រារព្ធពិធីមួយដើម្បីលើកតម្កើងផលិតផល និងសេវាកម្មគំរូរបស់ទីក្រុងក្នុងឆ្នាំ ២០២៣។ ផលិតផល ១០០ និងសេវាកម្មនៃអាជីវកម្មចំនួន ៧៤ ត្រូវបានសមាគមធុរកិច្ចទីក្រុង លើកតម្កើងនិងប្រគល់វិញ្ញាបនបត្រផលិតផល និងសេវាកម្មរបស់ទីក្រុងក្នុងឆ្នាំ ២០២៣ ។ ការជ្រើសរើស “ផលិតផល និងសេវាកម្មគំរូនៅទីក្រុងហូជីមិញ” គឺជាសកម្មភាពជាក់ស្តែង ដើម្បីអនុវត្តយុទ្ធនាការ “ប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាម”។ សហគ្រាសដែលឈ្នះពានរង្វាន់មានការលើកទឹកចិត្តបន្ថែមទៀតក្នុងការអភិវឌ្ឍផលិតកម្ម បង្កើនការប្រើប្រាស់ និងពង្រីកទីផ្សារ។

យោងតាមប្រធានសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) លោក Pham Tan Cong បានឲ្យដឹងថា ឆ្នាំនេះទិវាសហគ្រិនវៀតណាមត្រូវបានប្រារព្ធឡើងក្នុងឱកាសដែលការិយាល័យនយោបាយទើបតែបានចេញសេចក្តីសម្រេចចិត្តថ្មីស្តីពីការអភិវឌ្ឍ និងលើកកំពស់តួនាទីរបស់សហគ្រិនវៀតណាមក្នុងយុគសម័យថ្មី៖

“សេចក្តីសម្រេចនេះមានតម្លៃរយៈពេលយូរអង្វែងសម្រាប់សហគ្រិន និងអាជីវកម្មវៀតណាម។ ក្រឡែកទៅមើលដំណើរអភិវឌ្ឍន៍របស់សហគ្រិនវៀតណាមវិញ យើងឃើញថា  យើងបានឆ្លងកាត់រយៈពេល ៣៧ ឆ្នាំប្រតិបត្តិការផ្លាស់ប្តូរថ្មី។ ចាប់ពីពេលនេះរហូតដល់យើងដាក់គោលដៅធ្វើឲ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ គឺនៅសល់២២ឆ្នាំទៀត។ បច្ចុប្បន្ននេះ យើងកំពុងចាប់ផ្តើមឈានចូលដំណាក់កាលនៃការសម្រេចបាននូវគោលដៅ និងសេចក្តីប្រាថ្នារបស់យើងក្នុងការអភិវឌ្ឍប្រទេសវៀត ណាម។ ហើយបង្កើតចេញសេចក្តីសម្រេចចិត្តលេខ ៤១ គឺជាទិសដៅកសាងក្រុមសហគ្រិនវៀតណាមដ៏រឹងមាំ មានសមត្ថភាពអនុវត្តបេសកកម្ម រួមចំណែកធ្វើឱ្យវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ ក្នុងរយៈពេល ២២ ឆ្នាំខាងមុខ”។

សូមគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមសហគ្រិន និងអាជីវកម្មវៀតណាមមានការកើនឡើងជាបន្តបន្ទាប់។ មកទល់នឹងពេលនេះ វៀតណាមមានសហគ្រិនរាប់លាននាក់ អាជីវកម្មជិត ៩០០ ពាន់ រួមជាមួយសហគ្រាសរដ្ឋ សហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) …។ ផលិតផលវៀតណាមជាច្រើនមានមោទនភាពក្នុងការឈានទៅដល់ទីផ្សារពិភពលោកទៅកាន់គ្រប់ទ្វីប ក៏ដូចជាបំពេញតម្រូវការក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ