សហគ្រាស EU ជឿជាក់លើបរិយាកាសវិនិយោគនៅវៀតណាម

(VOVWORLD) - “ការស្តារឡើងវិញកំពុងតែខិតមកជិតដល់ហើយ” “ធម្មតាថ្មី អនាគតភ្លឺស្វាង” គឺជាពាក្យគន្លឹះដ៏លេចធ្លោនៅក្នុងរបាយការណ៍ថ្មីបំផុតស្តីពី សន្ទស្សន៍បរិយាកាសធុរកិច្ចរបស់ប្រទេសវៀតណាមដោយសមាគមធុរកិច្ចអឺរ៉ុបនៅប្រទេសវៀតណាម (EuroCham) ទើបតែបានប្រកាស។

សហគ្រាស EU ជឿជាក់លើបរិយាកាសវិនិយោគនៅវៀតណាម - ảnh 1រូបថត៖ Báo đầu tư

យោងតាមការវាយតម្លៃរបស់ធុរកិច្ចអឺរ៉ុបនៅវៀតណាម ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ សន្ទស្សន៍បរិយា កាសធុរកិច្ចរបស់វៀតណាម សម្រេចបាន ៧៣ ជាពិន្ទុភាគរយ កើនឡើង ១២ ភាគរយបើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០២១។ នេះក៏ជាកម្រិតខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងជំងឺរាតតត្បាតលើកទីបួន។ សន្ទុះនេះត្រូវបានរំពឹងថា នឹងបន្ត កើនឡើងនាពេលខាងមុខនេះ។ សហគ្រាសចំនួន ជាង ២ ភាគ ៣ ពេលបានសួរសំណួរតែងតែជឿថា សេដ្ឋកិច្ចវៀតណាមទំនងជាមានស្ថិរភាពនិងប្រសើរឡើងក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ ដោយផ្អែកលើសញ្ញាវិជ្ជមានក្នុងសកម្មភាពនាំចេញរបស់សហគ្រាសដោយមានកំណើនពីរខ្ទង់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២។

ទន្ទឹមនឹងនោះ សហគ្រាសជិត ៦៦% ចូលរួមការស្ទង់មតិ បានជឿជាក់ថា ប្រាក់ចំណូលនឹងកើនឡើងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ ធៀបនឹង ៥២% នៅក្នុងត្រីមាសមុន។ លោក Preben Hjortlund ប្រធានក្រុមប្រឹក្សា  Eurocham បាននិយាយថា បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ ១៩ អាជីវកម្មមានការសប្បាយរីករាយយ៉ាងខ្លាំងចំពោះភាពធម្មតាថ្មីនាពេលបច្ចុប្បន្ន។

យោងតាមការស្ទង់មតិរបស់ EuroCham  សហគ្រាសអឺរ៉ុប ៨២% ក៏បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងច្បាស់នៅក្នុងវិស័យកំណើនបៃតងរបស់វៀតណាមផងដែរ។ លោក Alain Cany ប្រធាន EuroCham បានវាយតម្លៃថា វៀតណាមមានឱកាសទាក់ទាញរលកថ្មីនៃការវិនិយោគ FDI បៃតង និងគុណភាពខ្ពស់ពីវិនិយោគិនអឺរ៉ុប ដែលកំពុងស្វែងរកទិសដៅវិនិយោគប្រកបដោយសុវត្ថិភាព និងប្រកួតប្រជែង។ ឥឡូវនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីបង្កើនល្បឿនក្នុងវិស័យអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ