សហគ្រាសកូរ៉េខាងត្បូងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកគាំទ្រការបើកទ្វារតំបន់ឧស្សាហកម្ម Kaesong ឡើងវិញ

(VOVWORLD) - គណៈប្រតិភូនៃសហគ្រាសកូរ៉េខាងត្បូងដែលវិនិយោគនៅតំបន់ឧស្សាហកម្មអន្តរកូរ៉េ Kaesong បានទៅបំពេញទស្សនាកិច្ចនៅទីក្រុងវ៉ាស៊ីនតោនប្រទេស អាមេរិក ក្រោយរយៈពេលជាង ៣ ឆ្នាំ បន្ទាប់ពីតំបន់ឧស្សាហកម្មនេះត្រូវបានបិទទ្វារកាលពីខែកុម្ភៈឆ្នាំ ២០១៦ ។
សហគ្រាសកូរ៉េខាងត្បូងបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកគាំទ្រការបើកទ្វារតំបន់ឧស្សាហកម្ម Kaesong ឡើងវិញ - ảnh 1 តំបន់ឧស្សាហកម្ម Kaesong

នាថ្ងៃទី ១១ ខែមិថុនា អជីវកជាច្រើននាក់បានចូលរួមពិធីឧទ្ទេសនាមអំពីតំបន់ ឧស្សាហកម្ម Kaesong ដែលរៀបចំឡើងដោយប្រធានអនុគណៈកម្មការអាស៊ី - ប៉ាស៊ីហ្វិកចំណុះគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក លោក Matt Salmo។ នៅក្នុងពិធីនេះ អជីវករបានបង្ហាញទៅសភានិងរដ្ឋាភិបាលអាមេរិកអំពីតម្លៃសន្តិភាពនៃតំបន់ឧស្សាហកម្ម Kaesong ក៏ដូចជាភាពចាំបាច់នៃការបន្តតភ្ជាប់ប្រតិបត្តិការនៅតំបន់ឧស្សាហកម្មនេះផងដែរ។ នេះគឺជាលើកដំបូងដែលរដ្ឋសភាអាមេរិកបានផ្ទៀងស្តាប់តំណាងនៃសហគ្រាសកូរ៉េខាងត្បូងឧទ្ទេសនាមអំពីតំបន់ឧស្សាហកម្មអន្តរកូរ៉េ Kaesong នេះ។ គួរបញ្ជាក់ថានាថ្ងៃទី ១១ ខែមិថុនាកន្លងទៅ កូរ៉េខាងត្បូងបានបញ្ជូនប្រាក់ជំនួយចំនួន ៨ លានដុល្លារអាមេរិកទៅកាន់ភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដើម្បីជួយឧបត្ថម្ភដល់ស្ត្រីនិងកុមារីកូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ