សហគ្រាសគប្បីកែលម្អសមត្ថភាពប្រកួតប្រជែងមុនពេលវៀតណាមចូលរួម RCEP
(VOVWORLD) -ការចរចារលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយដៃគូចំនួន ៦ (ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងណូវែលហ្សេឡង់) បានចាប់ផ្តើមពីឆ្នាំ ២០១៣ ហើយនាបច្ចុប្បន្ននេះកំពុងឈានចូលរដំណាក់កាលចុងក្រោយ។
សិក្ខាសាលាស្តីពី "កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន+6 |
នៅវៀតណាម ក្រុមចរចា RCEP កំពុងអនុវត្តន៍ការពិគ្រោះយោបល់ចុងក្រោយ ដើម្បីយកមតិពីសំណាក់សហគ្រាសក្នុងស្រុក។
នាថ្ងៃទី ២៣ ខែឧសភានៅទីក្រុងហាណូយ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានរួមសហការជាមួយសភា ពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) រៀបចំសិក្ខាសាលាស្តីពី "កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាស៊ាន+6 ៖ ស្ថានភាពចរចារ និងរាល់បញ្ហាដែលសហគ្រាសចាំបាច់ត្រូវយកចិត្តទុកដាក់ " សំដៅធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីដំណើរការចរចានិងនិន្នាការចរចាលើ RCEP ព្រមទាំងទទួលស្គាល់នូវមតិយោបល់ និងអនុសាសន៍របស់សហគ្រាសអំពីរាល់បញ្ហា និងវិស័យជាក់ស្ដែង ដែលសហគ្រាសយកចិត្តទុកដាក់ ឬមានផលប្រយោជន៍ក្នុង RCEP ។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Thu Trang នាយិការមជ្ឈមណ្ឌល WTO និង សមាហរណកម្ម (ចំណុះ VCCI) បានសង្កត់ធ្ងន់ថា៖
“ទីផ្សារ RCEP មានឱកាសដ៏ធំធេង៖ ទីផ្សារធំទូលាយ អតិថិជនមានតម្រូវការគុណភាពទំនិញខុសពីគ្នា។ ហេតុដូច្នេះហើយ ប្រការនេះ អាចសមស្របជាមួយសហគ្រាសវៀតណាមជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារ RCEP មានគូប្រកួតជាច្រើនចំពោះវៀតណាម។ ពួកគេមិនត្រឹមតែមានរចនាសម្ព័ន្ធផលិតកម្មស្រដៀងនឹងវៀតណាមប៉ុណ្ណោះទេ ថែមទាំងប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយវៀតណាមផងដែរ។ ហេតុដូច្នេះហើយ សហគ្រាសចំបាច់ត្រូវកែលម្អសមត្ថភាពប្រកួតប្រជែងទំនិញវៀតណាមផងដែរ”៕