សហគ្រាសចំនួន១៨០ ចូលរួមពិព័រណ៌កសិកម្មអន្តរជាតិ - AgroViet 2018

(VOVWORLD) -ចាប់តាំងពីថ្ងៃទី២៨ ខែមិថុនា ដល់ ថ្ងៃទី១ ខែកក្កដា នៅទីក្រុង Da Nang នឹង ប្រព្រឹត្តទៅពិព័រណ៌កសិកម្មអន្តរជាតិលើកទី១៨- AgroViet ឆ្នាំ២០១៨ ដោយមាន ការចូលរួមរបស់ស្តង់ទំនិញចំនួន១៨០នៃសហគ្រាសទាំងក្នុងនិងក្រៅប្រទេស។
សហគ្រាសចំនួន១៨០ ចូលរួមពិព័រណ៌កសិកម្មអន្តរជាតិ - AgroViet 2018 - ảnh 1 សហគ្រាសចំនួន១៨០ ចូលរួមពិព័រណ៌កសិកម្មអន្តរជាតិ - AgroViet 2018

ដោយមានប្រធានបទ “កសិផលមានបច្ចេកវិទ្យាខ្ពស់-ឆ្ពោះទៅខឿនកសិកម្ម អភិវឌ្ឍន៍ដោយចីរភាព” AgroViet ឆ្នាំ២០១៨  បានផ្តោតឆ្ពោះទៅលើការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិហើយមិនត្រឹមតែធ្វើជាស្ពានតភ្ជាប់រវាង សហគ្រាស និងប្រជាជនប៉ុណ្ណោះទេថែមទាំងជាឱកាសសំរាប់ការធ្វើអាជីវកម្មនិងពង្រីក ទីផ្សារក្នុងប្រទេសទៀតផង។ នេះក៏ជាឱកាសមួយសំរាប់ការលើកតម្កើង កសិផល រុក្ខាផល ជលផល និងសិប្បកម្មដែលមានគុណភាពខ្ពស់ ក៏ដូចជា ឧទ្ទេសនាមអំពីវឌ្ឍនភាពនៃវិទ្យាសាស្ត្របច្ចេកទេសថ្មីក្នុងការផលិតកសិកម្មផង ដែរ។ លោក Dao Van Ho នាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្ម កសិកម្ម វៀតណាមបានឲ្យដឹងថា៖

“ចាប់តាំងពីដើមឆ្នាំរហូតដល់ពេលបច្ចុប្បន្ន ក្រសួងកសិកម្មបានស្នើឲ្យអង្គភាព នានាក្តាប់ខ្ជាប់នូវតម្រូវការ ដើម្បីជួយឧបត្ថម្ភដល់សហគ្រាសក្នុងការបើករោង ចក្រ មូលដ្ឋានកែឆ្នៃ និងថែរក្សាក្រោយពីពេលប្រមូលផល។ ដំណើរការធ្វើសមា ហរណកម្មកាន់តែស៊ីជម្រៅនិងទូលាយ ដែលធ្វើឲ្យការអភិវឌ្ឍគំរូនៃការវេចខ្ចប់ ផលិតផលកាន់តែមានសារៈសំខាន់។ បើចង់បង្កើនតម្លៃថែមទៀតគឺយើងគប្បី អនុវត្តបច្ចេកវិទ្យា តាមរយៈនោះទើបបានលើកកំពស់តម្លៃនៃកសិផលសំដៅ បំរើការនាំចេញនិងការប្រកួតប្រជែងជាមួយផលិតផលនៃប្រទេសផ្សេងៗក្នុង តំបន់ និងនៅលើពិភពលោកផងដែរ “៕

ប្រតិកម្មទៅវិញ

ផ្សេងៗ