សហគ្រាសចាប់ផ្តើមអាជីវកម្មកូរ៉េខាងត្បូងស្វែងរកទីផ្សារនិងឱកាសសហប្រតិបត្តិការនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី៣ខែមិថុនា នៅទីក្រុង ហូជី មិញបានប្រព្រឹត្តទៅព្រឹត្តិការណ៍ Business Model Demo សំដៅតភ្ជាប់ទីផ្សារនិងឱកាសសហប្រតិបត្តិការ នៅវៀតណាម សម្រាប់សហគ្រាសចាប់ផ្តើមអាជីវកម្មកូរ៉េខាងត្បូង។ 

នេះក៏ជាព្រឹត្តិការណ៍ចាប់ផ្តើមកម្មវិធី Runway To The World វដ្តទី២ ឆ្នាំ ២០១៩។ សហគ្រាសកូរ៉េខាងត្បូង ដែលចូលរួមកម្មវិធីលើកនេះ នឹងជួបជាមួយវិនិយោគិន ដៃគូមានសក្កានុភាព ដើម្បីឆ្ពោះទៅការអភិវឌ្ឍទីផ្សារនៅវៀតណាម។ សហគ្រាសកូរ៉េខាងត្បូង ដែលមកស្វែងរកទីផ្សារនៅវៀតណាមលើកនេះ បានជ្រើសរើសពីសហគ្រាសចាប់ផ្តើមអាជីវកម្មចំនួន ១០០ អង្គភាព ដែលចូលរួមក្នុងកម្មវិធី Runway To The World នៅកូរ៉េខាងត្បូង។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងវៀតណាមកំពុងមានការអភិវឌ្ឍយ៉ាងល្អ សង្ឃឹមថា សហគ្រាសវៀតណាមក៏អាចស្វែងរកនិងអភិ វឌ្ឍន៍នៅទីផ្សាររបស់កូរ៉េខាងត្បូងជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ