សហគ្រាសជាកត្ដាស្នូលដែលចូលរួមក្នុងបដិវត្តន៍៤.០

(VOVWORLD) - នាថ្ងៃទី១០ មេសា នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម បានរៀបចំសន្និសីទកាសែតជាប្រចាំ ត្រីមាសទី១ ឆ្នាំ២០១៨។ 
សហគ្រាសជាកត្ដាស្នូលដែលចូលរួមក្នុងបដិវត្តន៍៤.០ - ảnh 1ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ nhandan.com.vn) 


នៅទីនេះ បញ្ហាដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត គឺការដែលរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ស្ដីពីភាពត្រៀមខ្លួនជាស្រេចសំរាប់ខឿនផលិតកម្មនាអនាគត (Readiness for the Future of Production Report) បានវាយតំលៃថា វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមិនទាន់ត្រៀមស្រេចសំរាប់បដិវត្តន៍ឧស្សាហកម្ម៤.០។

        ចំពោះព័ត៌មានខាងលើ លោក Dam Bach Duong ប្រធានមន្ទីរបច្ចេកវិទ្យាខ្ពស់ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ចាត់ទុកថា មិនអាចយករបាយការណ៍របស់ WEF ដើម្បីធ្វើជារង្វាស់ត្រឹមត្រូវឲ្យការដែល តើវៀតណាមត្រៀមខ្លួនជាស្រេចសំរាប់បដិវត្តន៍ឧស្សាហកម្ម៤.០ដែរឬទេឡើយ។ លោក Duong បន្តថា របាយការណ៍នេះមានសន្ទស្សន៍និងបទដ្ឋានដោយឡែកមួយចំនួនដែលបានសម្រេចដោយ WEF ដូច្នេះហើយមិនអាចធ្វើជាមូលដ្ឋានដើម្បីវាយតំលៃលើគ្រប់ជ្រុងជ្រោយបានឡើយ។ ទន្ទឹមនឹងនោះ សន្ទស្សន៍មួយចំនួនស្ដីពីវៀតណាមក្នុងរបាយការណ៍នេះ មិនសូវត្រឹមត្រូវបើប្រៀបនឹងស្ថានភាពជាក់ស្ដែងឡើយ។         ស្ដីពីការអនុវត្តបដិវត្តន៍ឧស្សាហកម្ម៤.០នៅវៀតណាម លោក Dam Bach Duong ឲ្យដឹងថា នាបច្ចុប្បន្ន ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកំពុងកសាងគម្រោងការណ៍ស្ដីពីបដិវត្តន៍៤.០ ដើម្បីដាក់ជូនរដ្ឋាភិបាលចេញផ្សាយសេចក្ដីសម្រេចចិត្តនាចុងឆ្នាំនេះ។

        “នាបច្ចុប្បន្ន យើងខ្ញុំកំពុងធ្វើការជាមួយបណ្ដាអ្នកវិទ្យាសាស្ត្រ សហគ្រិន សមាគមន៍ ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីកសាងគម្រោងការណ៍នេះ។ ក្នុងនោះ យើងខ្ញុំផ្ដោតសំខាន់លើការជួយឧបត្ថម្ភសហគ្រាស ទាក់ទងផ្ទាល់និងចូលរួមយ៉ាងសកម្មក្នុងបដិវត្តន៍៤.០។ យើងខ្ញុំកំណត់សហគ្រាសជាស្នូល ជាកត្តាគន្លឹះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ