សហគ្រាសជាង ១០០០ បានចូលរួមនៅក្នុងពិព័រណ៍អន្តរជាតិស្តីពីវិស័យឧស្សាហកម្ម-វាយនភ័ណ្ឌ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែមេសា ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មវាយនភ័ណ្ឌ - សម្ភារៈបរិក្ខារនិងគ្រឿងបន្លាស់ (Saigon Tex 2019) បានបើកនៅទីក្រុងហូជីមិញ។
ពិព័រណ៌ Saigon Tex 2019 |
Saigon Tex 2019 បានប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៣ ខែមេសាឆ្នាំ ២០១៩ ដោយមានការចូលរួមរបស់ក្រុមហ៊ុនចំនួន ១,០៥០មកពីប្រទេសនិងតំបន់ចំនួន ២៤ នៅលើពិភពលោក។ Saigon Tex 2019 បានផ្តល់ព័ត៌មានជាច្រើននិងបង្កលក្ខណៈងាយស្រួលសំរាប់ក្រុមហ៊ុនវាយនភ័ណ្ឌវៀតណាម មានឱកាសស្វែងរកនិងជ្រើសរើសប្រភេទឧបករណ៍ដែលមានបច្ចេកវិទ្យាទំនើបៗ ដែលផលិតពីប្រទេសឧស្សាហកម្មជឿនលឿនផងដែរ។ ទន្ទឹមនឹងនេះ នាំចេញទិសដៅវិនិយោគអំពីប្រភពវត្ថុធាតុដើមនិងគ្រឿងបន្លាស់ថ្មីនិងបច្ចេកវិទ្យាជាដើម។ ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះនឹងមានសិក្ខាសាលាជំនាញវាយនភ័ណ្ឌដោយមានប្រធានបទនានាដូចជា៖ ការផ្លាស់ប្តូរនិន្នាការនិងបញ្ហាប្រឈមក្នុងឧស្សាហកម្មវាយនភ័ណ្ឌវៀតណាម៕