សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP

(VOVWORLD) - ក្រៅពីការលើកកម្ពស់សកម្មភាពនាំចេញទៅកាន់ទីផ្សារ CPTPP នោះ កិច្ចព្រមព្រៀងនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន ដើម្បីសុក្រឹតរបៀបរបប និងលើកកម្ពស់ការប្រកួតប្រជែងសម្រាប់សហគ្រាស
សហគ្រាសជាច្រើនទទួលបានផលប្រយោជន៍ពី CPTPP - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ qdnd.vn)

សហគ្រាសជាច្រើនទទួល បានផលប្រយោជន៍ពី CPTPP។ នេះគឺជាព័ត៌មានដែលបាននាំចេញ នៅក្នុងសិក្ខាសាលាស្ដីពី៖ "រយៈពេល ២ ឆ្នាំនៃការអនុវត្ត កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿនលឿនសម្រាប់ភាពជាដៃគូរអន្តរប៉ាស៊ីហ្វិក (CPTPP) នៅវៀតណាម ដោយការវាយតម្លៃពីទស្សនៈរបស់សហគ្រាស" ដែលត្រូវបានសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមរៀបចំឡើង នៅព្រឹកថ្ងៃទី ៧ ខែមេសា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Cam Trang អនុប្រធាននាយកដ្ឋាននាំចេញនាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា៖ ក្រៅពីការលើកកម្ពស់សកម្ម ភាពនាំចេញទៅកាន់ទីផ្សារ CPTPP នោះ កិច្ចព្រមព្រៀងនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន ដើម្បីសុក្រឹតរបៀបរបប និងលើកកម្ពស់ការប្រកួតប្រជែងសម្រាប់សហគ្រាស៖ “កិច្ចព្រមព្រៀង CPTPP មិនត្រឹម តែបាននាំមកនូវផលប្រយោជ៍កំណើននាំចេញ ប៉ុណ្ណោះទេ ថែមទាំងនាំមកនូវឱកាសកែលម្អបរិយាកាសធ្វើអាជីវកម្ម សុក្រឹត របៀបរបប លើកកម្ពស់គុណភាពទំនិញទៀតផង។ ហើយតាមនោះ យើងនឹង ទទួលបានកំណើននាំចេញប្រកបដោយចីរភាព ក៏ដូចជាទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពពីកិច្ចព្រមព្រៀងនេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ