សហគ្រាសជាច្រើនបានចាប់ផ្តើមផលិតកម្មនាដើមឆ្នាំថ្មី
(VOVWORLD) - ក្រោយពីបុណ្យតេតឆ្នាំឆ្លូវ ត្រីស័ក ២០២១ នោះ នាថ្ងៃទី ១៧ ខែកុម្ភៈ សហគ្រាសជាច្រើនបានចាប់ផ្ដើមប្រតិបត្តិការផលិតកម្ម នាដើមឆ្នាំថ្មី ដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ។
កុងតឺន័រនាំចេញនៅដើមឆ្នាំ |
នៅមណ្ឌលឧស្សាហកម្ម Tan Tao ខ័ណ្ឌ Binh Tan កម្មករ និយោជិកនៃក្រុមហ៊ុនភាគហ៊ុនធ្វើអាជីវកម្មជលផល គ្រឿងសមុទ្រ បានចាប់ផ្ដើមផលិតកម្មនាដើមឆ្នាំថ្មី។លោក Truong Tien Dung អគ្គនាយកក្រុមហ៊ុន ភាគហ៊ុនធ្វើអាជីវកម្មជលផល គ្រឿងសមុទ្រ Son Gon បានឲ្យដឹងថា៖ នាដើមឆ្នាំថ្មីនេះ ក្រុមហ៊ុនបានចាប់ផ្ដើមផលិតកម្មទំនិញដើម្បីនាំចេញទៅកាន់ទីផ្សារអង់គ្លេស និងកូរ៉េខាងត្បូង។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានកែច្នៃទំនិញមួយចំនួន ដើម្បីបម្រើទីផ្សារក្នុងស្រុកផងដែរ។នាថ្ងៃដដែល ក្រុមហ៊ុន Vina T&T ក៏បានចាប់ផ្ដើមផលិតកម្មទំនិញផលិតផលផ្លែឈើនាដើមឆ្នាំថ្មីផងដែរ៕