សហគ្រាសជាប់ស្តង់ដារវប្បធម៌រួមចំណែកកសាងម៉ាកយីហោ

(VOVWORLD) - នារសៀលថ្ងៃទី២ សីហា នៅទីក្រុងហូជីមិញ សមាគមអភិវឌ្ឍន៍វប្បធម៌ ធុរកិច្ចវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានស្តីពីវេទិកាជាតិប្រចាំឆ្នាំ “វប្បធម៌ ជាមួយសហគ្រាស” ហើយបើកដំណើរការកម្មវិធីត្រួតពិនិត្យនិងទទួលស្គាល់ “សហ គ្រាស ជាប់ស្តង់ដារវប្បធម៌ធុរកិច្ចវៀតណាម” លើកទី ៣ ឆ្នាំ ២០២៣។

វេទិកានេះគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ រួមមាន ខ្លឹមសារស្នូលចំនួន៣គឺ៖ សិក្ខាសាលាដោយប្រធានបទ “វប្បធម៌ធុរកិច្ច - លំហូរនៃការ អភិវឌ្ឍនិងសមាហរណកម្ម”; កំណត់និងដាក់ឈ្មោះអត្តសញ្ញាណនៃវប្បធម៌ធុរកិច្ចវៀត ណាម; ដំណោះស្រាយជួយសហគ្រាសវៀតណាម “ធ្វើសមាហរណកម្ម ប៉ុន្តែមិន រលាយ” សំដៅតម្រង់ទិសសម្រាប់កិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មនៃវប្បធម៌ ធុរកិច្ចវៀតណាមក្នុងបរិបទនៃបដិវត្តន៍បច្ចេកវិទ្យានិងការផ្លាស់ប្តូរឌីជីថល ...ចំណុច លេចធ្លោនៃវេទិកានេះគឺពិធីលើកតម្កើងនិងប្រគល់វិញ្ញាបនបត្រដល់សហគ្រាសដែល ទទួលបានកិត្តិនាម “សហគ្រាសជាប់ស្តង់ដារវប្បធម៌ធុរកិច្ចវៀតណាម” ឆ្នាំ២០២៣។ ក្រោយរយៈពេល ២ ឆ្នាំ ត្រូវបានរៀបចំឡើង មានសហគ្រាសចំនួន៣៣បានទទួលកិត្តិ នាមនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ