សហគ្រាសត្រូវជាខ្សែត្រៀមជួរមុខក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក

សហគ្រាសត្រូវជាខ្សែត្រៀមជួរមុខក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក - ảnh 1
សហគ្រាសត្រូវជាខ្សែត្រៀមជួរមុខក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក

(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc នៅក្នុងជំនួបសន្ទនាជាមួយក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន​ដោយ​លោក​ 
Keith Williams ដឹកនាំដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត​ណាម​ នាព្រឹក​ថ្ងៃ​ទី
២៤ ឧសភា។ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានអះអាងថា៖ បក្ស​រដ្ឋវៀត
ណាមជានិច្ចកាលគោរពទំនាក់ទំនងលើច្រើនវិស័យជាមួយអាមេរិក ពិសេសគឺក្នុង
វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ​វៀតណាមជានិច្ចកាលយកចិត្តទុក​ដាក់​​ 
និងបង្កលក្ខណះងាយស្រួលសំរាប់អង្គ​ភាពអាជីវកម្ម វិនិយោគិនបរទេស ដែល​ក្នុង​
នោះ​មានអង្គភាពអាជីវកម្មអាមេរិក​មកវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ 
​រដ្ឋាភិ​បាល​ និងគ្រប់ស្ថាប័នវៀតណាមកំពុងខំប្រឹងប្រែងដោះស្រាយការលំបាកសាក​
ល្បង​ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍រវាងប្រទេសទាំងពីរអភិវឌ្ឍន៍ ​ហើយ
​មានគោលបំណងថា៖ក្រុមប្រឹក្សាបង្កលក្ខណះជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀត​
ណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើក្រុមប្រឹក្សា ​រួមជា​មួយ​
វៀតណាម​ ​ជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងឆ្លងមហាសមុទ្រ
​ប៉ាស៊ីហ្វីក (TPP) ជាពិសេស ស្វាគមន៍ក្រុមប្រឹក្សាជួយឧបត្ថម្ភអង្គភាពអាជីវកម្មតូច​
និងមធ្យម​​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ