សហគ្រាសទីក្រុងដាណាំងជំនះពុះពារលើការលំបាកបង្កឡើងដោយវីរុស nCoV
(VOVWORLD) - បណ្ដាសហគ្រាសនៅទីក្រុង បានរួមដៃបង្ការទប់ស្កាត់ជំងឺរាតត្បាត ការពារសុខភាពរបស់ពលករ ព្រម ទាំងស្វែងរកទីផ្សារថ្មីដោយម្ចាស់ការដើម្បីជំនះពុះពារលើការលំបាកនា បច្ចុប្បន្ន។
កម្មាភិបាល បុគ្គលិកនិងពលករនៅទីក្រុងដាណាំងសុទ្ធតែពាក់ម៉ាស់មុខនៅពេលធ្វើការ (រូបថត៖ truyenhinhdulich.vn) |
ជំងឺរាតត្បាតរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើផលិតកម្ម អាជីវកម្មនៃសហគមន៍ សហគ្រាសទីក្រុងដាណាំង ជាពិសេសគឺសហគ្រាសដែលមានការតភ្ជាប់ ជាមួយទីផ្សារចិន។ ចំពោះមុខស្ថានភាពនេះ បណ្ដាសហគ្រាសនៅទីក្រុង បានរួមដៃបង្ការទប់ស្កាត់ជំងឺរាតត្បាត ការពារសុខភាពរបស់ពលករ ព្រម ទាំងស្វែងរកទីផ្សារថ្មីដោយម្ចាស់ការដើម្បីជំនះពុះពារលើការលំបាកនា បច្ចុប្បន្ន។ លោក Tran Van Linh ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគ ហ៊ុនជលផលនិងពាណិជ្ជកម្ម Thuan Phuoc បានអោយដឹងថា៖
“ការធ្វើផលិតកម្មរងផលប៉ះពាល់ជាពុំខាន។ មានពលករនៅឆ្ងាយៗ មិនទាន់វិលត្រឡប់ទៅធ្វើការនោះទេ។ គិតរហូតដល់ពេលវេលានេះនៃឆ្នាំ មុនៗ ពលករទាំង១០០%បានវិលត្រឡប់ទៅធ្វើការធម្មតារួចហើយ ប៉ុន្តែឆ្នាំ នេះទើបមាន៨០%តែប៉ុណ្ណោះ។ ចំពោះមុខទំនិញជលផលនាំចេញទៅ កាន់ទីផ្សារចិនបានតិចៗ ហើយត្រូវជំនះពុះពារដោយការលក់នៅទីផ្សារក្នុង ស្រុក”។
ចំណែកឯលោក Pham Truong Son ប្រធានគណៈគ្រប់គ្រងតំបន់ សហគ្រាសបច្ចេកវិទ្យាខ្ពស់និងតំបន់ឧស្សាហកម្មនៅទីក្រុងដាណាំងបានអោយដឹងថា គណៈគ្រប់គ្រងកំពុងអនុវត្តសកម្មភាពពន្លឿនវិនិយោគ ជួយ សហគ្រាសស្វែងរកទីផ្សារ ដៃគូថ្មីដើម្បីជំនួសអោយទីផ្សារដែលរងផលប៉ះ ពាល់ដោយវីរុស nCoV។ លោកបានថ្លែងថា៖
“យើងខ្ញុំបន្តអនុវត្តកម្មវិធីពន្លឿនវិនិយោគ ជួយឧបត្ថម្ភដល់សហគ្រាស បន្តដំណើរការគម្រោងថ្មីៗ។ យើងខ្ញុំក៏បានជួបធ្វើការជាមួយវិនិយោគិនមាន សក្ដានុភាព ហើយស្នើអោយពួកគេបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងតំបន់ ឧស្សាហកម្ម តំបន់បច្ចេកវិទ្យាខ្ពស់ ហើយរៀបចំវិធានការជំនួសបម្រុង ធ្វើ យ៉ាងណាដើម្បីធានាសកម្មភាពផលិតកម្មអាជីវកម្ម”៕