សហគ្រាសបច្ចេកវិទ្យាវៀតណាមជាមួយពាក្យស្លោក៖ “ច្នៃប្រឌិតនៅវៀតណាម រចនានៅវៀតណាម វៀតណាមជាម្ចាស់បច្ចេកវិទ្យា និងម្ចាស់ការក្នុងផលិតកម្ម”
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាជាតិអភិវឌ្ឍន៍សហគ្រាស បច្ចេកវិទ្យា ដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅវៀតណាម ក្រោមប្រធាន បទ “សេចក្ដីប្រាថ្នា ចក្ខុវិស័យនិងទិសដៅអភិវឌ្ឍដើម្បីប្រទេសវៀតណាមខ្លាំង មាំមួន” និងពាក្យស្លោក “Make in Vietnam”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅវេទិកា (រូបថត៖ TTXVN) |
វេទិកានេះមានការចូលរួមរបស់តំណាងចំនួន១០០០នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន តំបន់ និងអ្នកជំនាញ ធុរជនបច្ចេកវិទ្យាដោយមាន ប្រជាប្រិយភាពនៅក្នុងនិងក្រៅប្រទេស ក៏ដូចជាធុរជនចាប់ផ្ដើមអាជីវកម្មក្នុង វិស័យបច្ចេកវិទ្យានៅវៀតណាមផងដែរ។ វេទិកានឹងផ្ដោតទៅលើការពិភាក្សា អំពីស្ថានភាពនៃការអនុវត្តនិងអភិវឌ្ឍបច្ចេកវិទ្យានៅវៀតណាម ដើម្បីដោះស្រាយ ចំណោទស្ដីពីបច្ចេកវិទ្យាក្នុងការធ្វើផលិតកម្ម អាជីវកម្មនៅវៀតណាម នាពេល ខាងមុខ។ ទន្ទឹមនឹងនោះ ចែករំលែកជោគជ័យរបស់សហគ្រាសបច្ចេកវិទ្យាមួយ ចំនួននៅវៀតណាម ដើម្បីជួយអោយបណ្ដាអង្គការនិងសហគ្រាសផ្សេងៗ ផ្លាស់ប្ដូរថ្មីផលិតផល សេវាកម្ម រូបសណ្ឋានសកម្មភាពនិងការគ្រប់គ្រង សំដៅ នាំមកនូវប្រសិទ្ធភាពខ្ពស់ផងដែរ។
អញ្ជើញថ្លែងនៅវេទិកា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“សហគ្រាសបច្ចេកវិទ្យាវៀតណាមមានភារកិច្ចលើកកំពស់គុណភាព កំណើន នាំខឿនសេដ្ឋកិច្ចឈានឡើងលំដាប់ខ្ពស់ជាងក្នុងខ្សែសង្វាក់តម្លៃ។ សហគ្រាសបច្ចេកវិទ្យាវៀតណាមក៏មានការទទួលខុសត្រូវដឹកនាំដំណើរការផ្ទេរ ប្ដូរឌីជីថលជាតិ កសាងខឿនសេដ្ឋកិច្ចឌីជីថល។ ក្នុងដំណើរការនេះ សហគ្រាស បច្ចេកវិទ្យាវៀតណាមត្រូវអនុវត្តតាមពាក្យស្លោក៖ “ច្នៃប្រឌិតនៅវៀតណាម រចនា នៅវៀតណាម វៀតណាមជាម្ចាស់បច្ចេកវិទ្យា ហើយម្ចាស់ការក្នុងផលិតកម្ម”។
លោកនាយករដ្ឋមន្រ្តីនិងបណ្ដាតំណាងទៅទស្សនាស្ដង់ទំនិញរបស់សហគ្រាសចូលរួមវេទិកា (រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលរួមជាមួយស្ថាប័នទាក់ទិន នានាត្រូវការចេញផ្សាយយុទ្ធសាស្ត្រផ្ទេរប្ដូរឌីជីថលជាតិសំដៅបង្កើតទីផ្សារ សម្រាប់សហគ្រាសបច្ចេកវិទ្យា ព្រមទាំងកែលម្អបរិយាកាសអាជីវកម្មនិងលើក កំពស់សមត្ថភាពប្រកួតប្រជែងផងដែរ។ ក្រៅពីនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានគាំទ្រចំពោះគោលជំហរកសាងសាកពិសោធន៍តំបន់ ឧស្សាហកម្ម បច្ចេកវិទ្យានវានុវត្តភាព ក៏ដូចជាបញ្ចូលកម្មវិធីអប់រំបច្ចេកវិទ្យា ព័ត៌មាននិងសារព័ត៌មាន (ICT) ក្នុងកម្មវិធីបង្រៀននៅក្នុងសាលារៀន ផងដែរ៕