សហគ្រាសបំលាស់ប្ដូរឌីជីថល ផ្អែកលើមូលដ្ឋានគ្រឹះ Make in Vietnam

(VOVWORLD) - នៅថ្ងៃទី ៣ ខែធ្នូ ក្រសួងផែនការ និងវិនិយោគបានសហការជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក  (USAID) តាមរយៈគម្រោងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម (LinkSME) ដើម្បីអនុវត្តកម្មវិធីបំលាស់ប្តូរឌីជីថលសម្រាប់សហគ្រាសសម្រាប់ដំណាក់កាល  ២០២១-២០២៥ ។
 សហគ្រាសបំលាស់ប្ដូរឌីជីថល ផ្អែកលើមូលដ្ឋានគ្រឹះ Make in Vietnam - ảnh 1ការតាំងពិព័រណ៍ផលិតផលបច្ចេកវិទ្យា (រូបថត៖ vov.vn)

នាព្រឹកថ្ងៃទី ១៥ ធ្នូ វេទិកាជាន់ខ្ពស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនា គមន៍ - ទិវាបំលាស់ប្តូរឌីជីថលវៀត ណាម ២០២០ បន្តរៀបចំសិក្ខាសាលា ដើម្បីចែករំលែកបទពិសោធន៍ នៃការបំលាស់ប្តូរឌីជីថលក្នុងវិស័យមួយចំនួនដូចជាហិរញ្ញវត្ថុ ធនាគារ សុខា ភិបាល និងផ្តោតលើការពិភាក្សាអំពីរបៀបបំលាស់ប្ដូរឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម។ ដើម្បីជួយឱ្យអង្គភាពអាជីវកម្មបំលាស់ប្តូរឌីជីថលឱ្យកាន់តែមានប្រសិទ្ធភាពនោះ នៅថ្ងៃទី ៣ ខែធ្នូ ក្រសួងផែនការ និងវិនិយោគបានសហការជាមួយទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក  (USAID) តាមរយៈគម្រោងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម (LinkSME) ដើម្បីអនុវត្តកម្មវិធីបំលាស់ប្តូរឌីជីថលសម្រាប់សហគ្រាសសម្រាប់ដំណាក់កាល ២០២១-២០២៥។ គោលដៅនៃកម្មវិធីគឺដល់ឆ្នាំ ២០២៥ សហគ្រាសចំនួន ១០០% មានការយល់ដឹងអំពីការបម្លាស់ប្ដូរឌីជីថល។ សូមបញ្ជាក់ផងដែរនាបច្ចុប្បន្ននេះ នាយកដ្ឋានអភិវឌ្ឍន៍សហគ្រាសនៃក្រសួងផែនការនិងវិនិយោគបាន បង្កើតគេហទំព័រ digital.business.gov.vn ។ គេហទំព័រនេះ គឺជាកាណាល់ព័ត៌ ដើម្បីបញ្ជូនចំណេះដឹងអំពីការបម្លាស់ប្ដូរឌីជីថលដល់អង្គភាពអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ