សហគ្រាសផលិតនិងនាំចេញរបស់វៀតណាមត្រូវត្រៀមខ្លួនដើម្បីសម្របខ្លួនទៅនឹងកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប
(VOVWORLD) - កិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប (EU) ចាប់ផ្តើមមានឥទ្ធិពលខ្លាំងលើទំនិញនាំចេញរបស់ វៀតណាម។ ប្រការនេះតម្រូវឱ្យអាជីវកម្មត្រៀមជាស្រេចក្នុងការលើកកម្ពស់ផលិតកម្ម ដើម្បីបំពេញ និងជំនះឧបសគ្គទាំងនេះ។
នេះជាសារដែលត្រូវបានអ្នកជំនាញលើកមកពិភាក្សាក្នុងសិក្ខាសាលា៖ “កិច្ចព្រមព្រៀងបៃតងរបស់ EU និងផលប៉ះពាល់លើការនាំចេញរបស់វៀតណាម” ដោយសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម រៀបចំឡើង នាព្រឹកថ្ងៃទី ១៦ វិច្ឆិកា នៅទីក្រុងហាណូយ។
ក្នុងសន្និសីទ លោកស្រី Nguyen Thi Thu Trang នាយកមជ្ឈមណ្ឌលអង្គការពាណិជ្ជកម្មពិភពលោក និងសមាហរណកម្ម ចំណុះសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖ “កិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុបមិន មែនជាក្រមស្តង់ដាបទដ្ឋានបៃតងស្ថិរភាពនោះទេ ហើយក៏មិនមែនជាផែនការដែលដំណាក់កាលលម្អិតពេញលេញសម្រាប់ការផ្លាស់ប្តូរបៃតង របស់សហភាពអឺរ៉ុបនោះទេ ប៉ុន្តែវាគឺជាការប្រមូលផ្តុំនៃគោលនយោបាយជាច្រើន និងកំពុងដំណើរការយ៉ាងឆាប់រហ័សជាមួយនឹងសកម្មភាពដ៏ខ្លាំងក្លាពីសហភាពអឺរ៉ុប។ ដូច្នេះ ធុរកិច្ច វៀតណាមត្រូវសិក្សាស្វែងយល់ពីការអភិវឌ្ឍរបស់ EU ក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតង ដែលជះឥទ្ធិពលដល់ការផលិត និងការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារនេះ”។
អ្នកជំនាញជាច្រើននៅក្នុងសន្និសិទបានផ្តល់អនុសាសន៍ថា EU បាននិងកំពុងកំណត់ស្តង់ដារបៃតងតឹងរឹងថ្មីជាច្រើនសម្រាប់ទំនិញនាំចូល រួមទាំងទំនិញពីវៀត ណាមផងដែរ។ ដូច្នេះ សហគ្រាសផលិត និងនាំចេញរបស់វៀតណាមចាំបាច់ត្រូវត្រៀមខ្លួន សម្រាប់សម្របតាមស្តង់ដារបៃតងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបៃតង EU ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព៕