សហគ្រាសរដ្ឋគឺជាកម្លាំងសម្ភារៈដ៏សំខាន់នៃសេដ្ឋកិច្ចរដ្ឋ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មី និងលើកកំពស់ប្រសិទ្ធ ភាពប្រតិបត្តិការរបស់សហគ្រាសរដ្ឋ ត្រូវបានបក្ស រដ្ឋ យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយត្រូវបានគេកំណត់ថា ជាភារកិច្ចសំខាន់មួយរបស់គ្រប់ថ្នាក់ និងគ្រប់វិស័យ ក្នុង ការអនុវត្តសេចក្តីសម្រេចចិត្តនានារបស់រដ្ឋរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល ខេត្តក្រុង និងសហគ្រាសរដ្ឋ។

សហគ្រាសរដ្ឋគឺជាកម្លាំងសម្ភារៈដ៏សំខាន់នៃសេដ្ឋកិច្ចរដ្ឋ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នាថ្ងៃទី ២៤ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតាមអនឡាញទូទាំងប្រទេសជាមួយសហគ្រាសរដ្ឋ ស្តីពី “បន្តការផ្លាស់ប្ដូរថ្មី លើកកំពស់ប្រសិទ្ធភាពប្រតិបត្តិការសំដៅកៀរគរធនធាន របស់សហគ្រាសរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម”។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថ្មី និងលើកកំពស់ប្រសិទ្ធ ភាពប្រតិបត្តិការរបស់សហគ្រាសរដ្ឋ ត្រូវបានបក្ស រដ្ឋ យកចិត្តទុកដាក់យ៉ាងខ្លាំង ហើយត្រូវបានគេកំណត់ថា ជាភារកិច្ចសំខាន់មួយរបស់គ្រប់ថ្នាក់ និងគ្រប់វិស័យ ក្នុង ការអនុវត្តសេចក្តីសម្រេចចិត្តនានារបស់រដ្ឋរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល ខេត្តក្រុង និងសហគ្រាសរដ្ឋ។
សហគ្រាសរដ្ឋគឺជាកម្លាំងសម្ភារៈដ៏សំខាន់នៃសេដ្ឋកិច្ចរដ្ឋ - ảnh 2រូបថត៖ VOV
ដើម្បីជំរុញសហគ្រាសរដ្ឋឲ្យពង្រីកបាននូវប្រៀបខ្លាំងរបស់ខ្លួន ដែលពិតជា "កម្លាំងសម្ភារៈសំខាន់នៃសេដ្ឋកិច្ចរដ្ឋ" លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន ចង្អុលបង្ហាញថា ត្រូវតែកំណត់ចំណុចរាំងស្ទះក្នុងយន្តការ គោលនយោបាយសម្រាប់ តំបន់ធុរកិច្ចនេះ ក៏ដូចជាឧបសគ្គ និងកំហិតនៅក្នុងសហគ្រាសផ្ទាល់ខ្លួន ដើម្បីដាក់ ចេញទិសដៅ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត លើកកំពស់ប្រសិទ្ធភាព ប្រតិបត្តិការសំដៅកៀរគរធនធានរបស់សហគ្រាសរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងដំណាក់កាលខាងមុខ។
បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាលនឹងចេញផ្សាយសេចក្តីសម្រេចចិត្ត ដោយ មានភារកិច្ច និងដំណោះស្រាយ ដើម្បីជំរុញការច្នៃប្រឌិត លើកកំពស់ប្រសិទ្ធភាព ដើម្បីកៀរគរធនធានរបស់សហគ្រាសរដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ