សហគ្រាសរដ្ឋត្រូវឈានមុខគេក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ
|
សហគ្រាសរដ្ឋត្រូវឈានមុខគេក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ |
(VOV)_ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០ទិវាបង្កើតបក្ស
ភាគប្លុកសហគ្រាសមជ្ឈឹម នាព្រឹកថ្ងៃទី១១មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សែនសំខាន់ របស់សេដ្ឋ
កិច្ចរដ្ឋ ក្នុងកិច្ចការកសាងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមប្រកបដដោយ
ជោគជ័យ។ ដូច្នេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើអោយសហគ្រាស
រដ្ឋត្រូវម្ចាសការឈានមុខគេ ផ្លាស់ប្តូរថ្មី លើកកំពស់ទិន្នផលពលកម្ម៖
“ យើងត្រូវបន្តផ្លាស់ប្តូរថ្មីលើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់សហគ្រាសរដ្ឋ។
ខ្ញុំសប្បាយរីករាយណាស់ ដោយឃើញសហគ្រាស អង្គភាពមួយចំនួនបានកែទម្រង់
ប្រកបដោយជោគជ័យ និងចាត់ទុកផលប្រយោជន៍រដ្ឋខ្ពស់ជាងអ្វីៗទាំងអស់។”
ក្នុងសភាពការណ៍ដែលបដិវត្តន៍ឧស្សាហកម្មលើកទី៤ កំពុងប្រព្រឹត្តទៅយ៉ាង
ខ្លាំងក្លាលើទូទាំងពិភពលោក នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ សហគ្រាសត្រូវឈាន
មុខគេក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ។ថ្នាក់ដឹកនាំសហគ្រាសរដ្ឋត្រូវស្រាវ
ជ្រាវហាត់ពត់លត់ដំនិងត្រូវចេះធ្វើវិធីសាស្ត្រដើម្បីទំនិញវៀតណាមមានគុណភាពខ្ពស់
ឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ៕