សហគ្រាសរឹតបន្តឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩
(VOVWORLD) - ដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺរាតត្បាត ជាពិសេសគឺនៅក្នុងសហគ្រាស និងក្រុមហ៊ុនដែលមានកម្មករចំណាក់ស្រុកជាច្រើននោះ ក្រុមហ៊ុនជាច្រើននៅទីក្រុងហូជីមិញ និងខេត្ត Dong Nai បានចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
សហគ្រាសរឹតបន្តឹងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ (ប្រភព៖ VOV) |
លោក Nguyen Huu Tuan ប្រធានគណៈគ្រប់គ្រងជំងឺរាតត្បាតនៃក្រុមហ៊ុនភាគហ៊ុនតម្បាញកាត់ដេរ Thanh Cong នៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ក្នុងឱកាសបុណ្យតេត មានពលករជាច្រើននាក់បានវិលត្រឡប់តៅស្រុកកំណើតវិញ ដូច្នេះចាំចាច់ត្រូវធានាការគ្រប់គ្រងជំងឺក្រោយបុណ្យតេត សំដៅអនុវត្តន៍គោលការណ៍រួមរបស់រដ្ឋ និងទីក្រុង ក៏ដូចជា ធានារការគ្រប់គ្រងជំងឺរក្សាប្រតិបត្តិការផលិតកម្ម ធ្វើអាជីវកម្មផងដែរ”។ រហូតមកដល់ពេលនេះ ជំងឺរាតត្បាតកូវីដ ១៩ នៅក្នុងសហគមន៍ត្រូវបានគ្រប់គ្រង។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរាតត្បាតនៅតែមានការវិវឌ្ឍ ដ៏ស្មុគស្មាញ ដូច្នេះការប្រយុទ្ធប្រឆាំងជំងឺយ៉ាងល្អ នឹងជួយសហគ្រាសកាត់បន្ថយហានិភ័យឆ្លងជំងឺ ក៏ដូចជាជួយសម្រួលសហគ្រាសអភិវឌ្ឍន៍ផលិតកម្ម អាជីវកម្មផងដែរ៕