សហគ្រាសវៀតណាមខិតខំប្រឹងប្រែងកំណត់ទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងផ្លាស់ប្តូរឌីជីថល

(VOVWORLD) - យោងតាមប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម លោក Vu Tien Loc បានឲ្យដឹងថា ការអភិវឌ្ឍនិងការរក្សាស្ថិរភាពនៃសហគមន៍ធុរកិច្ចគឺជាមូលហេតុមួយដ៏សែនខាន់បំផុតសម្រាប់វៀតណាម ក្នុងការទទួលបាននូវកំណើនវិជ្ជមាន។
សហគ្រាសវៀតណាមខិតខំប្រឹងប្រែងកំណត់ទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនិងផ្លាស់ប្តូរឌីជីថល - ảnh 1ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម លោក Vu Tien Loc (រូបថត៖ tapchicongthuong.vn)

នៅឆ្នាំ ២០២០ ផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid ១៩ បានបណ្តាលឱ្យសហគ្រាសជាច្រើនជួបប្រទះការលំបាក។ ប៉ុន្តែនេះក៏ជាឆ្នាំដែលបង្ហាញពីភាពធន់នៃអង្គភាពអាជីវកម្មវៀតណាម ដើម្បីបន្តការអភិវឌ្ឍឈានទៅមុខថែមទៀត។ យោងតាមប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម លោក Vu Tien Loc បានឲ្យដឹងថា ការអភិវឌ្ឍនិងការរក្សាស្ថិរភាពនៃសហគមន៍ធុរកិច្ចគឺជាមូលហេតុមួយដ៏សែនខាន់បំផុតសម្រាប់វៀតណាម ក្នុងការទទួលបាននូវកំណើនវិជ្ជមាន។ ទន្ទឹមនឹងការរួមដំណើររបស់រដ្ឋាភិបាល សហគមន៍ធុរកិច្ចបានរក្សាសន្ទុះកំណើនដ៏រឹងមាំ និងជំនះពុះពារលើរាល់ការលំបាកឧបសគ្គផងដែរ ប្រកបដោយជោគជ័យផងដែរ។ ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលវៀតណាមនឹងខិតខំប្រឹងប្រែធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម និងវិនិយោគ ដោយព្យាយាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ ដែលមានការប្រកួតប្រជែងនិងបរិយាកាសអាជីវកម្មដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ រួមជាមួយរដ្ឋាភិបាល សហគមន៍ធុរកិច្ចបន្តធ្វើឱ្យប្រសើរឡើងនូវសកម្មភាពអាជីវកម្ម ព្រមទាំងតម្រង់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងផ្លាស់ប្តូរឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ