សហគ្រាសវៀតណាមចំនួន ១២ ត្រូវបានអនុញ្ញាតិឲ្យនាំចេញឡើងវិញជលផលចូលទីផ្សាអារ៉ាប់ប៊ីសាអូឌីត

(VOVWORLD) - នេះគឺជាសញ្ញាល្អសម្រាប់សហគ្រាសនាំចេញជលផលវៀតណាម ដោយបើកទិសដៅថ្មីសម្រាប់ធាតុចេញនៃផ្នែកជលផលក្នុងប្រទេស។

នាយកដ្ឋានទីផ្សារអាស៊ី - អាហ្រ្វិក (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) បានឲ្យដឹងថា៖ ស្ថានទូតអារ៉ាប៊ី សាអ៊ូឌីតប្រចាំនៅវៀតណាម ទើបបានផ្ញើរកំណត់ទូត មួយច្បាប់ទៅកាន់អាជ្ញាធរវៀតណាម ដើម្បីជូនដំណឹងនូវមតិរបស់អគ្គនាយកដ្ឋានម្ហូបអាហារនិងឱសថអារ៉ាប៊ីសាអូឌីត (SFDA) ដោយអនុញ្ញាតឱ្យសហគ្រាសចំនួន ១២ របស់វៀតណាម នាំចេញផលិតផលជលផលមួយចំនួនចូលទីផ្សាររបស់ប្រទេសខ្លួន។ នេះគឺជាសញ្ញាល្អសម្រាប់សហគ្រាសនាំចេញជលផលវៀតណាម ដោយបើកទិសដៅថ្មីសម្រាប់ធាតុចេញនៃផ្នែកជលផលក្នុងប្រទេស ជាពិសេសក្នុងបរិបទដែលសកម្មភាពនាំចេញគ្រឿងសមុទ្រទៅកាន់ទីផ្សារជាច្រើនកំពុងជួបការលំបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ នាពេលខាងមុខ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងបន្តសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញឲ្យ SFDA បំពេញបន្ថែមសហគ្រាសវៀតណាមផ្សេងទៀត ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញឡើងវិញជលផលម្តងទៀតចូលទីផ្សារអារ៉ាប់ប៊ីសាអូឌីត និងឈានដល់ការដកចេញទាំងស្រុង បទបញ្ជាបញ្ឈប់ការនាំចូលជលផលពីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ