សហគ្រាសវៀតណាមចូលរួមផ្សារណាត់សិប្បកម្មវិចិត្រសិល្បះនៅអ៊ីតាលី
(VOVWORLD) - នាថ្ងៃទី៣ធ្នូ មណ្ឌលទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាម នៅផ្សារណាត់សិប្បកម្មវិចិត្រសិល្បះអន្តរជាតិ លើកទី២២ “ L’ Artigiano in Fiera 2017” នៅទីក្រុង Milan បានបើក ដោយមានការចូលរួមរបស់សហគ្រាសវៀតណាមចំនួន៣០។ ទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Nguyen Duc Thanh បានអោយដឹងថា
សហគ្រាសវៀតណាមចូលរួមផ្សារណាត់សិប្បកម្មវិចិត្រសិល្បះនៅអ៊ីតាលី |
នាថ្ងៃទី៣ធ្នូ មណ្ឌលទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាម នៅផ្សារណាត់សិប្បកម្មវិចិត្រសិល្បះអន្តរជាតិ លើកទី២២ “ L’ Artigiano in Fiera 2017” នៅទីក្រុង Milan បានបើក ដោយមានការចូលរួមរបស់សហគ្រាសវៀតណាមចំនួន៣០។ ទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Nguyen Duc Thanh បានអោយដឹងថា៖ដោយមានការចូលរួមរបស់សហគ្រាសចំនួន៣ពាន់ មកពីប្រទេសចំនួន១១០ លើទូទាំងពិភពលោក “ L’ Artigiano in Fiera 2017”ជាឱកាសមួយដើម្បីសហគ្រាសវៀតណាម ក្តាប់ជាប់តម្រូវការរបស់ទីផ្សារ ផ្សព្វផ្សាយនិងបើកទូលាយបណ្ដាញចែកចាយទំនិញរបស់ខ្លួន។
កម្មវិធីបើកមណ្ឌលទំនិញវៀតណាម បានទាក់ទាញការចូលរួមជាច្រើនកុះករពីភ្ញៀវទស្សនានិងមិត្តភក្តិអន្តរជាតិ។ដោយមានទំហំជិត១៥០០ម៉ែត្រក្រឡា ក្រៅពីការផ្សព្វផ្សាយអំពីទំនិញសិប្បកម្មវិចិត្រសិល្បះនោះបណ្ដា សហគ្រាសវៀតណាមក៏បាននាំមកនូវរូបភាពប្រទេសវៀតណាមដ៏ស្រស់ស្អាត និងរួសរាយរាក់ទាក់ស្និទ្ធស្នាលទៀត ផង ៕