សហគ្រាសវៀតណាមចូលរួមពិព័រណ៍ជលផល​អាមេរិកខាងជើងឆ្នាំ ២០២៣

(VOVWORLD) - កាលពីថ្ងៃទី ១២ មីនា ឯកអគ្គរដ្ឋទូត Dang Hoang Giang - ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអញ្ជើញចូលរួមសម័យប្រជុំបើកការតាំងពិព័រណ៍ជលផលអាមេរិកខាងជើងឆ្នាំ ២០២៣ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលតាំងពិព័រណ៍ទីក្រុង Boston (សហរដ្ឋអាមេរិក) និងបានអញ្ជើញជួបគណៈប្រតិភូសហគ្រាសជលផលសមុទ្រវៀតណាមមកចូលរួមពិព័រណ៌ផងដែរ។
សហគ្រាសវៀតណាមចូលរួមពិព័រណ៍ជលផល​អាមេរិកខាងជើងឆ្នាំ ២០២៣ - ảnh 1ឯកអគ្គរដ្ឋទូត Dang Hoang Giang បានជួបជាមួយថ្នាក់ដឹកនាំសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) និងតំណាងសហគ្រាសដែលចូលរួមពិព័រណ៌។ (រូបថត៖ Quang Huy/TTXVN)

លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា សមាគមកែច្នៃនិងនាំចេញជលផលវៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នតំណាងក្រសួងការបរទេសនិងក្រសួងឧស្សាហកម្មពាណិជ្ជកម្មប្រចាំនៅអាមេរិក ដើម្បីបំពេញការងារបានយ៉ាងល្អ ដើរតួជាស្ពានតភ្ជាប់សម្រាប់ជលផលវៀតណាម បន្តបង្កើនចំណែកទីផ្សាររបស់ខ្លួននៅសហរដ្ឋអាមេរិក។ ប្រាក់ចំណូលនៃការនាំចេញជលផលវៀតណាមបានឈានដល់ ១១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ កើនឡើង ២៣% បើធៀបនឹងឆ្នាំ ២០២១។ សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតដែលស្រូបយក ២០% នៃប្រាក់ចំណូលសរុប។

ការតាំងពិព័រណ៍ជលផលអាមេរិកខាងជើងលើកទី ៤១ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២-១៤ ខែមីនា ឆ្នាំ ២០២៣ នៅទីក្រុង Boston។ នេះជាព្រឹត្តិការណ៍ពាណិជ្ជកម្មជលផលប្រចាំឆ្នាំដ៏ធំបំផុតរបស់អាមេរិកខាងជើង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ