សហគ្រាសវៀតណាមចូលរួមពិព័រណ៍សូត្រ ចរចាប់អន្តរជាតិនៅឥណ្ឌា

(VOVWORLD) -ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពន្លឿនការនាំចេញចរបាប់ឥណ្ឌា ក្រោមការគាំពាររបស់ក្រសួងតម្បាញកាត់ដេរ និងក្រសួងឧស្សាហពាណិជ្ជកម្មឥណ្ឌា។
សហគ្រាសវៀតណាមចូលរួមពិព័រណ៍សូត្រ ចរចាប់អន្តរជាតិនៅឥណ្ឌា - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau បានចូលរួមពិធីបើកពិព័រណ៍ (រូបថត៖ វៀតណាម +)

នាថ្ងៃទី ១៥ ខែកក្កដា នៅមណ្ឌលតាំង ពិពណ៌ Pragati Maidan នៅទីក្រុង New Delhi នេះប្រទេសឥណ្ឌាបានប្រព្រឹត្តិទៅពិធីបើកពិព័រណ៍សូត្រ ចរចាប់អន្តរជាតិលើកទី ៧។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាពន្លឿនការនាំចេញចរបាប់ឥណ្ឌា ក្រោមការគាំពាររបស់ក្រសួងតម្បាញកាត់ដេរ និងក្រសួងឧស្សាហពាណិជ្ជកម្មឥណ្ឌា។ សហគ្រាសវៀតណាមចំនួនពីរមកពីខេត្ត Lam Dongបានចូលរួមពិព័រណ៍នេះដោយមានគោលបំណងចង់ស្វែងរកឱកាសសហប្រតិបត្តិការនិងដៃគូសម្រាប់ផលិតផលសូត្រប្រពៃណី។

ពិព័រណ៍ឆ្នាំនេះទាក់ទាញការចូលរួមរបស់អ្នកផលិតសូត្រឥណ្ឌាជួរមុខចំនួន ១២០ អង្គភាព និងសហគ្រាសអន្តរជាតិចំនួន២៥០ អង្គភាព។ ពិព័រណ៍នេះបានប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ ហើយគ្រោងនឹងទាក់ទាញបានភ្ញៀវចំនួន ១ ម៉ឺននាក់មកទស្សនា។ គណៈចាត់តាំងសង្ឈឹមថា នឹងរកបានប្រាក់ចំណូលជាង ២០ លានដុល្លារអាមេរិកដល់សហគ្រាសខ្នាតតូច និងមធ្យម (SME) លើវិស័យផលិតកម្មសូត្រ និងសំលៀកបំពាក់សូត្រ ក្រណាត់ និងកម្រាលព្រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ